ដឹង​ខ្លះៗ​ហើយ​ជុំវិញ​តម្លៃ​ស្មាតហ្វូន Gamer ម៉ូឌែល Asus ROG

  • 2018-07-10 11:43:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឧស្សាហកម្ម​ផលិត​ទូរសព្ទ​សម្រាប់ Gamer ហាក់​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ​ក្រោយ​ក្រុមហ៊ុន​យក្ស​ជា​ច្រើន​ដូច​ជា Razer និង Xiaomi រហូត​ឈាន​ដល់ ASUS ចាប់​ប្រលូក​ជាមួយ​ត្រកូល ROG ត្រៀម​ចេញ​លក់​ក្នុង​ពេល​ខាង​មុខ​នេះ។

អំឡុង​នៃ​ការ​ដាក់​បង្ហាញ Zenfone 5Z ក្រុមហ៊ុន ASUS ក៏​បង្ហើប​ពី​ដំណឹង​ចេញ​លក់​ស្មាតហ្វូន ROG ដែល​មាន RAM 8GB និង​អង្គ​ផ្ទុក 512GB សឹង​តែ​ខ្លាំង​ជាង​ PC ធុន​កណ្ដាល​មួយ​ចំនួនផង ដោយ​គ្រោង​វាយលុក​ចូល​ទីផ្សារ​ឥណ្ឌា នា​អំឡុង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៨ ជាមួយ​តម្លៃ​ប្រមាណ ៥០ ០០០ រូពី ឬ​ប្រហែល ៧២៧ ដុល្លារ

ASUS ROG ជា​ស្មាតហ្វូន​កម្លាំង​ខ្លាំង បំពាក់​អេក្រង់ AMOLED ទំហំ ៦ អ៊ីញ កម្រិត ២ ១៦០ x ១ ០៨០ ភីកសែល អម​ឈីប Snapdragon 845 និង​ប្រភេទ​ CPU មាន​ល្បឿន ២,៩GHz។ ថាមពល​ថ្ម​ធំ​ដល់ ៤ ០០០mAh លាយ​ឡំ​មុខងារ​សាក​ថ្ម​រហ័ស Quick Charge ជំនាន់ ៤.០ អាច​សាក​ពី ០ ឡើង​ដល់ ៦៦ ភាគរយ​ត្រឹម​រយៈ​ពេល ៣០ នាទី។

អ្វី​ដែល​ពិសេស​បំពាក់​មុខងារ HyperCharge បញ្ចៀស​បញ្ហា​ម៉ាស៊ីន​ឡើង​កម្តៅ អំឡុង​ពេល​សាក​ថ្ម ជាមួយ​ការ​រចនា​តម្រូវ​ចិត្ត​អ្នក​លេង​ហ្គេម ដោយ​ដាក់​រន្ធ​សាក​នៅ​ផ្នែក​ចំហៀង ងាយ​ស្រួល​ក្នុង​ការ​សាក​បណ្តើរ លេង​បណ្តើរ ដោយ​គ្មាន​ក្តី​ព្រួយ​បារម្ភ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា