យក​ចេញ​បាន​ដោយ​ជោគជ័យ​ក្មេង​ៗ និង​គ្រូ​បង្វឹក​ទាំង ១៣ នាក់!!!

  • 2018-07-10 12:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 45

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្មេងៗ និង​គ្រូ​បង្វឹក​ទាំង ១៣ នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ចេញ​ពី​រូង​ភ្នំ Tham Luang ហើយ។

ប្រភព៖ Channel News Asia

ក្នុង​ថ្ងៃ​ទី ៣ នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ ក្រុម​ជួយ​សង្គ្រោះ​បាន​ជួយ​រំដោះ​ ក្មេង​ ៤ នាក់ និង គ្រូ​បង្វឹក​ម្នាក់​ ដែល​ជា​ក្រុម​ចុង​ក្រោយ​ពី​ល្អាង​ភ្នំ។

ទ័ព​ជើង​ទឹក​ថៃ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ថា៖ "ក្មេង​ៗ​ទាំង ១២ និង​គ្រូ​បង្វឹក​របស់​ពួក​គេ​ត្រូវ​បាន​យក​ចេញ​ពី​ល្អាង​អស់​ហើយ។ ពួក​គេ​ទាំង​អស់​​មាន​សុវត្ថិភាព​ហើយ។ ជយោ"។

សូម​បញ្ជាក់​ផង​ដែរ ក្រុម​កីឡាករ​បាល់ទាត់ ១២ នាក់ និង​គ្រូ​បង្វឹក​ បាន​ជាប់​ក្នុង​ល្អាង​ភ្នំ​ជាង ២ សប្ដាហ៍ បង្ក​ជា​ការ​ភ្ញាក់ផ្អើល និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន៕


ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ហ៊ីម រស្មី