មក​ដឹង Messi , Maradona ​និង Pele ​សរសើរ Ronaldo ​យ៉ាង​មិច​ខ្លះ នៅ Real Madrid

  • 2018-07-11 02:54:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​សម្រេច​ចាកចេញ​ពី​ក្លឹប Real Madrid ​ហើយ ​ក្រោយ​ពី​រួមរស់​ជាមួយ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​៩​ឆ្នាំ​មក​នេះ។ ក្លឹប​ថ្មី​របស់​គេ គឺ Juventus ​មាន​កុងត្រា​៤​ឆ្នាំ ​និង​ប្រាក់​ឈ្នួល​៥​សែន​ផោន ​ក្នុង​មួយ​សប្ដាហ៍។

ទន្ទឹម​នឹង​ការ​ចាកចេញ​ទៅ​នេះ​ដែរ Ronaldo ​បាន​បន្សល់​ទុក​នៅ​កំណត់ត្រា​ជា​ច្រើន ​ជាមួយ​ក្រុម Real Madrid ​ដោយ​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ក្នុង​ក្លឹប​នេះ ​ជា​កីឡាករ​ឈ្នះ​ពាន UEFA Champions League ​បាន​ច្រើន ​និង​បាន​ក្លាយ​ជា​វីរបុរស​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Real Madrid ​ថែម​ទៀត។ មិន​ត្រឹម​តែ​កីឡាករ​នៅ​ក្លឹប​អធិរាជ​ស​ផ្ទាល់​ដែល​តែងតែ​សរសើរ​ចំពោះ ​បុរស​មាន​ប្រវត្តិ​តស៊ូ​នេះ​នោះ​ទេ ​សូម្បី​តែ Lionel Messi , Maradona ​និង Pele ​ក៏​ធ្លាប់​និយាយ​សរសើរ​ដែរ។ ខាង​ក្រោម​នេះ​ជា​សម្ដី​របស់​បុរស​ល្បី​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​ទាំង​៣​នាក់ ​និយាយ​ទៅ​កាន់ Ronaldo ។

Lionel Messi

ត្បិត​តែ​ជា​គូ​ប្រជែង​នៅ​លើ​ទីលាន​ពិត​មែន ប៉ុន្តែ Messi ​បាន​និយាយ​ថា៖ “Cristiano Ronaldo ​ជា​កីឡាករ​ដ៏​អស្ចារ្យ ​ដែល​មាន​កម្រិត​ល្អ​ខ្លាំង​ណាស់។ គាត់​តែងតែ​បង្កើត​កំណត់ត្រា​រាល់​ឆ្នាំ ​ដែល​នេះ​ជា​អ្វី​ធ្វើ​ឱ្យ​គាត់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ”។

Maradona

វីរបុរស​បាល់ទាត់​អាហ្សង់ទីន Maradona ​បាន​និយាយ​ថា​៖ “Cristiano ​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​បាល់ទាត់​។ គាត់​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​តែងតែ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង ​ហើយ​អាច​ជួយ​ក្រុម​ទៅ​រក​ភាព​ជោគជ័យ​បាន​នៅ​ចុង​បញ្ចប់”។

Pele

វីរបុរស​បាល់ទាត់​ប្រេស៊ីល ​បាន​និយាយ​ចំពោះ Ronaldo ​ថា​៖ “គ្មាន​ការ​សង្ស័យ​ទេ ចំពោះ​សមត្ថភាព​របស់​គាត់​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់។ ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ គ្មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ ​ចំពោះ Cristiano Ronaldo ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​នេះ។ គាត់​ជា​អ្នក​រក​គ្រាប់​បាល់​ល្អ​បំផុត ​និង​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត”៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី