គ្រោះធម្មជាតិសាហាវទាំង១០ ដែលធ្លាប់កើតឡើងនៅជប៉ុន សម្លាប់មនុស្សច្រើនបំផុត
- 2018-07-11 04:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះធម្មជាតិសាហាវទាំង១០ ដែលធ្លាប់កើតឡើងនៅជប៉ុន សម្លាប់មនុស្សច្រើនបំផុត
ចន្លោះមិនឃើញ
មកទល់នឹងពេលនេះ យ៉ាងហោចណាស់មានមនុស្ស ១៧៦នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀង នៅភាគខាងលិចប្រទេសជប៉ុន ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។
បើងាកទៅមើលកាលពីអតីតកាលវិញ ជប៉ុន ធ្លាប់បានជួបគ្រោះថ្នាក់ធម្មជាតិជាញឹកញយ ដែលខ្លះបណ្តាលឲ្យមនុស្សស្លាប់រាប់ពាន់នាក់ទៀតផង។
ខាងក្រោមនេះគឺជាគ្រោះធម្មជាតិដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុនទាំង១០ ហើយសម្លាប់មនុស្សច្រើនបំផុត៖
#១ រញ្ជួយដី និង រលកយក្សស៊ូណាមិ Great Kantō ៖ កើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩២៣ នៅតំបន់ Kantō កោះ Honshu បានសម្លាប់មនុស្សប្រមាណ ១៤០ ០០០នាក់
#២ រញ្ជួយដី និង រលកយក្សស៊ូណាមិ Sanriku ៖ កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៩៦ នៅតំបន់ Tōhoku បានសម្លាប់មនុស្សចំនួន ២១ ៩៥៩នាក់
#៣ ព្យុះទីហ្វុង និង រលកទឹកភ្លៀង North Kyushu Typhoon ៖ កើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៨២៨ នៅភាគខាងជើងកោះ Kyushu Island បានសម្លាប់មនុស្សចំនួន ១៩ ១១៣នាក់
#៤ រញ្ជួយដី និង រលកយក្សស៊ូណាមិ Tōhoku ៖ កើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ នៅចម្ងាយ៧២គីឡូម៉ែត្រពីឧបទ្វីប Oshika នៃតំបន់ Tōhoku បានសម្លាប់មនុស្សចំនួន ១៥ ៨៥៣នាក់
#៥ បន្ទុះភ្នំភ្លើង រញ្ជួយដី និង រលកយក្សស៊ូណាមិ Great Unzen ៖ កើតឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៧៩២ នៅភ្នំ Unzen នៃកោះ Kyūshū បានសម្លាប់មនុស្សជាង ១៥ ០០០នាក់
#៦ រញ្ជួយដី និង រលកយក្សស៊ូណាមិ Great Yaeyama ៖ កើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៧៧១ នៅកោះ Ishigaki Island និង កោះ Miyako Island បានសម្លាប់មនុស្សជាង ១៣ ០០០នាក់
#៧ រញ្ជួយដី Mino–Owari ៖ កើតឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៩១ នៅខេត្ត Mino និង ខេត្ត Owari បានសម្លាប់មនុស្សចំនួន ៧ ២៧៣នាក់
#៨ រញ្ជួយដី Great Ansei ៖ កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៨៥៥ នៅទីក្រុងតូក្យូ បានសម្លាប់មនុស្សជាង ៧ ០០០នាក់
#៩ រញ្ជួយដី Great Hanshin ៖ កើតឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ នៅកោះ Awaji Island បានសម្លាប់មនុស្សចំនួន ៦ ៤៣៤នាក់
#១០ ព្យុះទីហ្វុង និង រលកទឹកភ្លៀង Typhoon Vera ៖ កើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៥៩ ភាគច្រើននៅឆកសមុទ្រ Ise Bay , ខេត្ត Aichi និង ខេត្ត Mie បានសម្លាប់មនុស្សចំនួន ៥ ០៩៨នាក់
ចុចអាន៖