សង្គ្រោះក្មេងថៃចេញពីរូងភ្នំថាំហ្លួងចប់ គ្រូពេទ្យម្នាក់បែរទទួលដំណឹងតក់ស្លុតមួយ
- 2018-07-11 06:52:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រោះក្មេងថៃចេញពីរូងភ្នំថាំហ្លួងចប់ គ្រូពេទ្យម្នាក់បែរទទួលដំណឹងតក់ស្លុតមួយ
ចន្លោះមិនឃើញ
គ្រូពេទ្យជនជាតិអូស្ត្រាលីម្នាក់ មានឈ្មោះថា Richard Harris ដែលបានចូលរួមក្នុងបេសកកម្មជួយសង្គ្រោះក្មេងប្រុសថៃទាំង១៣ ចេញពីរូងភ្នំថាំហ្លួង បានទទួលដំណឹងដ៏តក់ស្លុតមួយ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ។
ដំណឹងដ៏តក់ស្លុតនោះគឺ ឪពុករបស់លោក Richard Harris បានស្លាប់បាត់បង់ជីវិត ក្រោយបេសកកម្មជួយសង្គ្រោះបានបញ្ចប់បន្តិចប៉ុណ្ណោះ។
គួររំលឹកឲ្យដឹងថា ក្រុមបាល់ទាត់យុវជនចំនួន១២នាក់ រួមជាមួយគ្រូជំនួយម្នាក់របស់ពួកគេ ត្រូវបានក្រុមជួយសង្គ្រោះ រំដោះចេញពីរូងភ្នំថាំហ្លួងទាំងអស់ដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ម្សិលមិញនេះ។
ក្មេងៗទាំង ១២នាក់នោះ មានអាយុចន្លោះពី ១១ ដល់ ១៦ឆ្នាំ រីឯគ្រូបង្វឹករបស់ពួកគេមានវ័យ២៥ឆ្នាំ។ ពួកគេបានបាត់ខ្លួននៅក្នុងរូងភ្នំថាំហ្លួង ដែលស្ថិតនៅក្នុងភាគខាងជើងខេត្តឈៀងរ៉ាយ កាលពីល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨៕
ចុចអាន៖