កិត្តិយសបំផុត! Bella មានវាសនាបានចូលគាល់សម្តេចព្រះវររាជមាតាជាតិខ្មែរ
- 2018-07-11 07:52:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិត្តិយសបំផុត! Bella មានវាសនាបានចូលគាល់សម្តេចព្រះវររាជមាតាជាតិខ្មែរ
ចន្លោះមិនឃើញ
ពិតជាមហាកិត្តិយសដ៏ធំធេងបំផុតសម្រាប់តារាសម្ដែងស្រីប្រចាំប្រទេសថៃ Bella Ranee ដែលមានឱកាសចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៨នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូទូរទស្សន៍ PNN និងតារាសម្តែងថៃ Bella Ranee ចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។
រូបភាពជាច្រើនសន្លឹកត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុក Royal Du Cambodge នៅមុននេះបន្តិចនិងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង៕
ទស្សនាដូចតទៅ៖