អតីត​នាយករដ្ឋមន្រ្តី​ថៃ​វ័យ ៨៦​ឆ្នាំ រៀបការ​ជា​លើក​ទី៤

  • 2018-07-11 09:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីត​នាយករដ្ឋមន្រ្តី​ថៃ ដែល​ពេល​នេះ​មាន​វ័យ ៨៦​ឆ្នាំ​ហើយ បាន​រៀបការ​ជា​លើក​ទី៤ ជាមួយ​ស្រ្តី​វ័យ ៥៣​ឆ្នាំ​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Orathai Sorakan។ សារព័ត៌មាន​ថៃ​បាន​ស្រង់​សម្ដី​អតីត​នាយករដ្ឋមន្រ្តី​រូប​នេះ​ថា លោក​បាន​លែងលះ​នឹង​ភរិយា​មុន​របស់​លោក​ប្រមាណ ១០​ឆ្នាំ​ហើយ។

លោក ឆាវវ៉ាលីត យ៉ុងឆៃយុទ្ធ អតីត​នាយករដ្ឋមន្រ្តី​ថៃ (រូបភាព៖ សារព័ត៌មាន Thai PBS)

លោក ឆាវវ៉ាលីត បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ស្រ្តី​ថ្មី​ម្នាក់​នៅ​ក្នុង​ជីវិត​របស់​លោក​មែន ក្រោយ​រូបភាព​ពិធី​មង្គលការ​របស់​លោក​បាន​ផ្សព្វផ្សាយ​ពេញ​បណ្ដាញ​សង្គម។

លោក​បន្ដ​ថា ភរិយា​ថ្មី​របស់​លោក​បាន​ចូល​មក​ក្នុង​ជីវិត​របស់​លោក និង​បាន​មើល​ថែរ​រូបលោក នៅ​ពេល​លោក​បាន​ធ្លាក់​ខ្លួន​ឈឺ។ លោក​ថា លោក​គោរព​នាង និង​តែងតែ​នាំ​នាង​ទៅ​ចូលរួម​កម្មវិធី​នានាជាមួយ​គាត់៕

រូបភាព​លោក លោក ឆាវវ៉ាលីត និង​ភរិយា​ថ្មី​របស់​លោក ដែល​បាន​ផ្ទុះ​ក្នុង​បណ្ដាញ​សង្គម​ថៃ កាលពី​ថ្ងៃ​ទី១០​ខែកក្កដា ២០១៨

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី