កន្លែង​សោយសុខ​​អ្នក​ចូល​ចិត្ត​ញ៉ាំហឹរ​ សាខា​ថ្មី​ "មីហឹរ Seoul មីហឹរ៧យ៉ាង" មានថែមសម្ភារៈ​ពិសេសៗ​សម្រាប់​ក្មេងៗ

  • 2018-07-12 04:00:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​តម្រូវ​ការ​ពី​អតិថិជន ពិសេស​​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​យុវវ័យ ហាង​អាហារ​​បែប​កូរ៉េ "មីហឹរ Seoul មីហឹរ​៧​យ៉ាង" បាន​សម្រេច​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​លើ​ផ្លូវ ២៧១ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ​ទាំង​អស់។

កន្លែង​សោយសុខ​របស់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ហឹរ​នេះ នឹង​នាំ​មក​នូវ​បរិយាកាស​ថ្មី​មួយ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​តំបន់ ដោយ​មាន​ផ្ដល់​ជូន​មី​ហឹរ​ និង​អាហារ​កូរ៉េ​ ច្រើន​កម្រិត ដូច​ហាង​ដទៃ​ទៀត ​ដែល​កំពុង​ទទួល​បាន​កេរ្តិ៍​​ឈ្មោះ​ល្បី​ផង​ដែរ។ អ្វី​ដែល​ពិសេស​នោះ សាខា​ថ្មី​នេះ មាន​រៀប​ចំ​កន្លែង​ក្មេង​លេង​យ៉ាង​មាន​ផាសុខភាព ដូច្នេះ​សម្រាប់អ្នក​មាន​កូន​តូចៗ​ អាច​យក​ទៅ​តាម​ខ្លួន​បាន​ ហើយ​អាច​រីករាយ​​ញ៉ាំអាហារ​ហឹរ​​ដោយ​សប្បាយ​ទៀត​ផង។

ហាង "​មីហឹរ Seoul មីហឹរ​៧​យ៉ាង" សាខាផ្លូវ២៧១ មាន​អាសយដ្ឋាន ផ្លូវ២៧១ កែង៣៧១ ភូមិទី១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ(ជិតការ៉ាស់សាំងតេលា និងជិតវត្តដំបូលខ្ពស់​ចម្ងាយ ២០០ ម៉ែត្រ)។ ឬអាច​ទាក់ទងតាមលេខទូរសព្ទ៖ ០១៥ ៥៣៧៦៩៧ / ០៩៧ ៧៧៦២៥៧៣

អត្ថបទ៖ សុខណា