សកម្មភាពទាំង៨ អ្នកប្រឡងបាក់ឌុបអាចច្រឡំថាមិនអី តែបើហ៊ានធ្វើបានសូន្យ ឬធ្លាក់អូតូ

  • 2018-07-12 07:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង​កីឡា បន្ត​រឹត​បន្តឹង​មិន​បន្ធូរបន្ថយ​នោះ​ឡើយ​ទាំង​ប្រធាន​វិញ្ញាសា និង​កម្រិត​វិន័យ។ យ៉ាង​ណា​ក្ដី​ការ​ប្រព្រឹត្តិ​ល្មើស​នឹង​​បទប្បញ្ញត្តិ​របស់​ក្រសួង​នៅ​តែ​អាច​កើត​ឡើង អាច​មក​ពី​បេក្ខជន​បំពាន ឬ​មួយ​មិន​សូវ​ដឹង​ច្បាស់។ ខាង​ក្រោម​នេះ​ទង្វើ​ដែល​ត្រូវ​បាន​កំណត់​ថា​បេក្ខជន​លួច​ចម្លង​មាន៖

១. មាន​សៀវភៅ​ឯកសារ ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់ ឬ​ក្រដាស​ស​ដោយ​ ដែកចារ ការ​ចម្លង​រូបមន្ត ឬ​មេរៀន​នៅ​លើ​ តុ​ទុកជា​មុន ការ​សរសេរ​លើ​បាតដៃ លើ​ភ្លៅ លើ​ទ្រនាប់​ជើង លើ​កន្សែង​ជូត​មុខ។ល។ ក្នុង​បន្ទប់​ប្រឡង។ 

២. ចម្លង​សំណៅ​កិច្ចការ​ពី​អ្នក​ដទៃ ឬ​យក​កិច្ចការ​អ្នក​ដទៃ​មក​ដាក់​នៅ កន្លែង​ដែល​ខ្លួន​អង្គុយ

៣. អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ

៤. ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅ​ក្នុង​បន្ទប់​ប្រឡង 

៥. អង្គុយ​ខុស​ពី​លេខ​តុ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុរក្ស ឬ​រំកិល​មក​អង្គុយ​កៀក​អ្នក​ដទៃ

៦. រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា ខុស​ពី​ប្លង់​កំណត់​ដោយ​គណៈមេប្រយោគ 

៧. បង្ក​ឲ្យ​អ្នក​ដទៃ​ចម្លង 

៨. ប្ដូរ​សន្លឹក​កិច្ចការ​គ្នា ឬ​ប្ដូរ​ក្រដាស​ព្រាង​គ្នា ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា ឬ​ចម្លង​គ្នា​ជាក់ស្ដែង។

តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ប្រសិន​បើ​បេក្ខជន​ប្រព្រឹត្តិ​សកម្មភាព​ណាមួយ ក្នុង​ចំណោម​សកម្ម​ភាព​ដែល​បាន​ចែង​នេះ នឹង​ត្រូវ​បាន​ពិន្ទុសូន្យ​ចំពោះ​វិញ្ញាសា​នោះ និង​ត្រូវ​បាន​បញ្ឈប់​មិន​ឲ្យ​ប្រឡង​បន្ត​ទៀត​ក្នុង​សម័យ​ប្រឡង​នេះ៕

អត្ថបទ៖ វឌ្ឍនៈ