គួច សុកុម្ភៈ ចង់​យក​កូន​​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ម្ដង​ទៀត​​តែ...​

  • 2018-07-13 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួច សុកុម្ភៈ ​មាន​បំណង​ចង់​យក​កូន​ប្រុស​ដែល​មាន​ជំងឺ​លូតលាស់​សតិបញ្ញា​យឺត ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​​ម្ដង​ទៀត ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព។

គួច សុកុម្ភៈ

រឿង​ហេតុ​កូន​​​ប្រុស​របស់​ គួច សុកុម្ភៈ មាន​ជំងឺ​នេះ បែក​ធ្លាយ​នៅ​ពេល​គេ​ប្រទះ​ឃើញ​​ពាក្យ « U Can Speak » នៅ​លើ​ស្បែក​ជើង​របស់​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​រូប​នេះ។ ទាក់​ទង​​រឿង​នេះ កុម្ភៈ បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​ចង់​យក​កូន​ប្រុស​របស់​ខ្លួន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ម្ដង​ទៀត​​មែនទែន តែ​មិនទាន់​មាន​លទ្ធភាព។

​ខ្សែ​បម្រើ​ការពារ​របស់​ក្លឹប​ណាហ្គា​វើល​រូប​នេះ​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ​កូន​ប្រុស​របស់​ខ្លួន​​អាច​ចេះ​ដឹង​ច្រើន​​ជាង​មុន ប៉ុន្តែ​នៅ​តែ​មិន​ទាន់​អាច​និយាយ​បាន​នៅឡើយ។ គួច សុក្ភៈ មាន​តែ​បន់​ស្រន់​សូម​ឲ្យ​កូន​ប្រុស​របស់​ខ្លួន​អាច​និយាយ​បាន និង​ចេះ​ដឹង​ដូច​ក្មេង​ដទៃប៉ុណ្ណោះ​។

គួច សុកុម្ភៈ ធ្លាប់​យក​កូន​ទៅ​ព្យាបាល​ដល់​ប្រទេស​ថៃ​ តែ​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ផ្ដល់​ដំបូន្មាន​ថា​ ឲ្យ​ធ្វើ​តាម​វិធីសាស្ត្រ​ដែល​ពេទ្យ​នៅ​ស្រុក​ខ្មែរ​បាន​ប្រាប់​ ព្រោះ​ពុំ​មាន​វិធី​អ្វី​ផ្សេង​ក្រៅ​ពីការ​ព្យាយាម​បង្រៀន​កូន​ដោយ​ផ្ទាល់​នោះ​ទេ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី