ក្រុម​សំណព្វ​ចិត្ត​របស់​ សុខ​ ធី​ បាត់​បង់​​ឱកាស​វគ្គ​ផ្តាច់​ព្រ័ត្រ​​យប់​មិញ​

  • 2018-07-12 08:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​​សំណព្វ​ចិត្ត​របស់​អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ ហៅ កាកា គឺ​​ជម្រើស​រើស​ជាតិ​អង់គ្លេស​ ដែល​​បាន​ចាញ់​ក្រូអាត​​​យប់​មិញ​។​ សុខ ធី​ និយាយ​​ខ្លី​ថា​ រូប​គេ​ចូលចិត្ត​​ក្រុម​អង់គ្លេស​​ខ្លាំង​ និង​បាន​គាំទ្រ​តាំង​ពី​ដំបូង​មក​ម្ល៉េះ។​ ​មូលហេតុ​គាំទ្រ​​អង់គ្លេស​​ដោយ​សារ​មាន​កីឡាករ​មក​ពី​ក្រុម​បិសាច​ក្រហម​ Man Utd​ ច្រើន​​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​។​

សុខ​ ធី​ ដែល​ជា​ជើង​ខ្លាំង​ខាង​ប្រដាល់​គុន​ខ្មែរ​លើ​ប្រភេទ​ទម្ងន់​ ៥៧​-៦០​គីឡូក្រាម​ ​ជា​ម្ចាស់​មេដាយ​មាសកីឡា​ជាតិ​លើក​ទី២​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​គូបូតា​ នៅ​សង្វៀន​បាយ័ន។​ ចំណែក​ក្រុម​បាល់ទាត់​ជម្រើស​រើស​ជាតិ​ អង់គ្លេស​ បាន​បាត់​បង់​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​យក​ជើង​ឯក​ពិភព​លោក ប៉ុន្តែ​ក្រុម​តោ​កំណាច​នេះ​​មិន​ទាន់​អស់​ភារកិច្ច​ទេ​ដោយ​ត្រូវ​លេង​​ទល់​នឹង​ក្រុម​បែលហ្ស៊ិក ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​៣ វេលា​ម៉ោង​៩​យប់ ថ្ងៃ​​សៅរ៍ ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៨៕​

កីឡាករ សុខ​ ធី
ក្រុមអង់គ្លេស ចាញ់​យប់មិញ​
ក្រុមបាល់ទាត់ក្រូអាត ឈ្នះយប់មិញ​ ​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី