លៀង ស៊ីពេជ្រ ប្រកួតទាំងម្រាមដៃកើតគីស យកលុយជួយគ្រួសារ
- 2018-07-12 06:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លៀង ស៊ីពេជ្រ ប្រកួតទាំងម្រាមដៃកើតគីស យកលុយជួយគ្រួសារ
ចន្លោះមិនឃើញ
អ្នកប្រដាល់មកពីខេត្តកោះកុង លៀង ស៊ីពេជ្រ ខំឡើងប្រកួតទាំងម្រាមដៃកើតគីស ព្រោះត្រូវរកលុយជួយម្ដាយដែលជំពាក់គេសិន ទោះលំបាកយ៉ាងណាក៏ទ្រាំផងដែរ នាជំនួបដណ្ដើមខ្សែក្រវាត់ឯប្រទេសថៃស្អែកនេះ។
លៀង ស៊ីពេជ្រ បានឲ្យដឹងថា សម្រាប់ប្រកួតដណ្ដើមខ្សែក្រវាត់ស្អែកនេះ ពិតជាលំបាក ព្រោះបើឈ្នះត្រូវប្រកួតបន្តបន្ទាប់ទៀត ហើយបើអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រឈ្នះខ្សែក្រវាត់ ទើបទទួលបានលុយប្រហែល ៤០០ដុល្លារ។ ការឡើងសង្វៀននេះដែរ អ្នកប្រដាល់ខាងលើនេះ ត្រូវឡើងប្រកួតទាំងដៃមានជំងឺគីស ពោលមិនទាន់ដឹងថាអាចពាក់ហ្គង់ MMA បានឬយ៉ាងណាទេ ទោះលំបាកយ៉ាងនេះក្ដីក៏ត្រូវទ្រាំសិន ព្រោះជាឱកាសបានខ្សែក្រវាត់ សាងកេរ្តិ៍ឈ្មោះឲ្យល្អដើម្បីឈានទៅសង្វៀនធំៗនៅពេលខាងមុខនេះ។
អតីតជើងខ្លាំងគុនខ្មែរមកពីខេត្តជាប់សមុទ្រនេះបន្តថា ឧទាហរណ៍បើឈ្នះខ្សែក្រវាត់លើកនេះមែន ប្រាក់តម្លៃខ្លួនប្រហែល ៤០០ដុល្លារ នេះ នឹងយកទៅជួយម្ដាយបន្ថែមទៀត ដោយមិនសន្សំសម្រាប់ទុកព្យាបាលដៃរបស់ខ្លួននោះឡើយ។ ទាក់ទិនទៅនិងជំងឺនេះដែរ ស៊ីពេជ្រ ពិតជាចង់ព្យាបាលណាស់ តែដោយគ្មានលទ្ធភាពនាពេលឥលូវ ណាមួយត្រូវជួយដោះបន្ទុកគ្រួសារសិន។ ប៉ុន្តែបើមានសប្បុរសជនណា មានចិត្តមេត្តាជួយដល់ការវះកាត់លោកពិតជាអរគុណខ្លាំង ហើយនឹងខំប្រឹងហ្វឹកហាត់ និងវិលចូលសង្វៀនគុនខ្មែរ ដើម្បីឡើងប្រកួតបម្រើអារម្មណ៍ប្រិយមិត្តវិញផងដែរ។
រំលឹកដែរថា លៀង ស៊ីពេជ្រ ឈប់ពីសង្វៀនប្រដាល់ជាង១ឆ្នាំមកហើយ ដោយសារជំងឺគីស ហើយនៅថ្ងៃស្អែកនេះជើងខ្លាំងរបស់កម្ពុជារូបនេះ នឹងត្រូវចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់នៅទីក្រុងបាងកក ប្រទេសថៃ លើប្រភេទទម្ងន់ ៧០គីឡូក្រាម៕
វីដេអូលើកឡើងរបស់ លៀង ស៊ីពេជ្រ
វីដេអូប្រកួតចុងក្រោយ៖