គ្រូខេត្ត​កំពត ​រៀប​រាប់​ពី​ផល​វិបាក​ក្នុង​ការ​ចូល​រួម​ Hun Sen Cup ថ្នាក់​ជាតិ

  • 2018-07-12 04:32:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

លោក យី ប៊ុន​ធឿន គ្រូ​បង្វឹក​បាល់ទាត់​ខេត្ត​កំពត រៀប​រាប​ពី​ទុក្ខ​លំបាក​ក្នុង​ការ​ចូល​រួម​លេង​ពាន Hun Sen Cup 2018 ថ្នាក់​ជាតិ ក្រោយ​ចាញ់​ណាហ្គាវើល ៥-១ ម្សិល​មិញ។

លោក យី ប៊ុនធឿន

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​ខ្លួន​មួយ​ផ្នែក​ជា​អ្នក​នេសាទ​ មាន​អ្នក​ខ្លះ​ធ្វើ​ការ​ជា​មន្ត្រី​រាជការ ​និង​ជា​សិស្ស ហេតុ​ដូច្នេះ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ប្រមូល​ផ្ដុំ​ ដើម្បី​ហ្វឹកហាត់។ ក្នុង​ការ​ចូល​រួម​ប្រកួត​លើក​នេះ​មាន​​ការ​ត្រៀម​ខ្លួន​តិច​មែន​ទែន។

​​លោក​ថា កីឡាករ​ទាំង​អស់​​សុទ្ធតែ​មាន​ការ​ស្ម័គ្រចិត្ត​ចូល​រួម​លេង ដើម្បី​មុខ​មាត់​​ខេត្ត ដូច្នេះ​លោក​មិន​អាច​រឹត​បន្តឹង​ ចំពោះ​ការ​ហ្វឹកហាត់​ខ្លាំង​​ពេក​ឡើយ។ មែន​ទែន​ទៅ​លោក​ក៏​​​គ្មាន​ក្ដី​រំពឹង​អាច​ផ្ដួល ណាហ្គា​ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ត​នោះ​ដែរ ពី​ព្រោះ​​ដៃ​គូ​មួយ​នេះ​ជា​ក្រុម​ខ្លាំង​ក្នុង​លីគ​អាជីព​កម្ពុជា។

​ការ​ប្រកួត​ជើង​ទី​២ រវាង​ក្រុម​​ខេត្ត​កំពត និង ណាហ្គាវើល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨​ នៅ​ទឹក​ដី​ខេត្ត​កំពត៕ ​​​

ក្រុម​ខេត្ត​កំពត

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​