សំឡេង​ខ្លាំង​មែន តារាចម្រៀង​ល្មមៗសុំខ្មាស បែបនេះហើយទើបឆក់ប៊ូតុង​មាសបានផុយៗ

  • 2018-07-13 02:01:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងស្រី​ម្នាក់​ដែលមាន​អាយុ​ ១៥​ឆ្នាំ​បាន​ឡើង​​មក​បង្ហាញ​សមត្ថភាព​ច្រៀង​ពោរពេញ​ទៅដោយ​ភាព​ក្លាហាន នៅ​ចំពោះ​មុខ​អ្នក​ទស្សនា​ជា​ច្រើន​ ព្រមទាំង​គណៈកម្មការ។

បេក្ខនារី​កម្មវិធី​ America's Got Talent វគ្គ​ Audition សប្ដាហ៍​ទី​ ៦ ដែល​មាន​ឈ្មោះ​ថា​ Makayla Phillips ពិតជា​មាន​ទឹកដម​សំឡេង​អស្ចារ្យ​ ប្រៀប​ដូច​អ្នក​ចម្រៀង​ល្បី​ៗ ពេល​ច្រៀង​បទ​ ​"Warrior"។ គណៈកម្មការ​អួត​សរសើរ​មិន​ដាច់​ពីមាត់​ថា​ នាង​ពិត​ជា​មាន​សមត្ថភាព​មិនធម្មតា​ រហូត​សម្រេច​ចុច​ប៊ូតុង​មាស​ឲ្យ​នាង​ ឈាន​ទៅ​វគ្គ​ផ្សាយ​ផ្ទាល់​តែម្ដង។

វីដេអូ​នៃ​ការ​សម្ដែង​របស់​នាង កំពុង​ពេញ​និយម​បំផុត​លើ​ YouTube ហើយ​ក្រោយ​បង្ហោះ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​ ៣​លាន​ដង​បាត់​ទៅ​ហើយ៕

អត្ថបទ៖ យី សុធារី