មិន​ដល់​១​សប្ដាហ៍​ Barca​ ចុះ​កុង​ត្រា​ទិញ​បាន​កីឡាករ​វ័យ​ក្មេង​២​នាក់

  • 2018-07-13 03:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​នៅ​អេស្ប៉ាញ Barcelona កំពុង​មមាញឹក​ទិញ​ចូល​កីឡាករ​ថ្មី​ៗ។​​ ជាក់​ស្ដែង​មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្លឹប​មួយ​នេះ​បាន​ទិញ​កីឡាករ​​វ័យ​ក្រោម​២៥​ឆ្នាំ​ពី​នាក់​ចំណាយ​អស់​​៧៦​លាន​អឺរ៉ូ។

១. Arthur Melo

ដើម​សប្ដាហ៍​នេះ Barca បាន​ទិញ​កីឡាករ​វ័យ​២១​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ពី​ក្លឹប Gremio ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺរ៉ូ។ លេង​ជា​តួ​នាទី​ខ្សែ​បម្រើ​ជំនួស​កន្លែង Andrés Iniesta យុវជន​មាន​ទេពកោសល្យ​​បាន​ចុះ​កុងត្រា​រយៈពេល​៦​ឆ្នាំ និង​មាន​តម្លៃ​ផ្ដាច់​កុងត្រា​៤០០​លាន​អឺរ៉ូ។

២. Clement Lenglet

កាល​ពី​ម្សិល​មិញ​ Barcelona សម្រេច​ផ្ទេរ​យក​​ខ្សែ​ការពារ​កណ្ដាល​ Clement Lenglet ពី​ក្លឹប​រួម​លីគ Sevilla ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន និង​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​៣០០​លាន​អឺរ៉ូ។ នៅ​ Nou Camp កីឡាករ​វ័យ​២៣​យល់​ព្រម​ចុះ​កុងត្រា​៥​ឆ្នាំ​៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ