អ្នកគាំទ្រ​កាន់តែសង្ស័យខ្លាំងឡើង ថា​ CLវេចបង្វេចចេញពី YG ពិតៗ

  • 2018-07-13 03:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បំបែក​ក្រុម 2NE1 និង​ឈាន​មកទល់​ពេល​នេះ​ អ្នកគាំទ្រ​ជា​ច្រើន​នៅ​តែ​មិន​យល់​ពីអនាគត​របស់​តារា​ស្រី​គ្រប់​គ្នា​តែ​ហៅ​ថា​ "Queen” ជាមួយ​ផលិតកម្ម​ YG។

CL ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​នេះ​អស់​រយៈ​ពេល​ជាង​ ១០​ឆ្នាំ​ហើយ ហើយ​ក៏​សាង​កេរ្តិ៍ឈ្មោះ​មិន​ធម្មតា​នា​ពេល​កន្លង​មក​ដែរ។ ប៉ុន្តែ​រយៈ​ពេល​ចុង​ក្រោយនេះ​ ដោយសារ​ការងារ​ខាង​ប៉ែក​អាមេរិក​របស់​នាង​កាន់​តែ​ដើរ​ទៅ​មុខ​ ទើប​បណ្ដាល​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​គិត​ថា​តារា​ស្រី​រូបនេះ​ប្រហែល​ជិត​ចេញ​ពី​ផលិតកម្ម​ហើយ។

បើ​រម្លឹក​ទៅ​កាល​ពី​ខែមមករា​ ឆ្នាំ​២០១៨​នេះ​វិញ ម្ចាស់​បទ​ "Baddest Female” បាន​ទម្លាយ​ថា​ខ្លួនកំពុង​រង់ចាំ​ផលិតកម្ម YG ចេញ​អាល់ប៊ុម​ថ្មី​របស់​នាង​ ប៉ុន្តែ​មកទល់​ពេល​នេះ​ហើយ​ អ្វីៗ​នៅ​មិនទាន់​បង្ហាញ​នៅ​ឡើយ។

ក្នុង​ខែ​មិថុនា CL ក៏​បាន​បង្ហាញ​តម្រុយ​ ដោយ​បាន​ចុច​ Like ខមមិន​មួយ​របស់​ អ្នក​គាំទ្រ​ដែល​បាន​សរសេរថា៖ "Baby ហេតុ​អ្វី​អ្នក​នៅ​ YG ទៀត? ខ្ញុំសង្ឃឹម​ថា​អ្នក​ចាកចេញ​ វាល្អជាង... YG កំពុង​ព្យាយាម​សង្កត់អ្នក​ទុក ស្របពេល​ gzbs ទ្រាំ​ចាំ​ទាំង​ហត់នឿយ, សូម​កុំ​ឲ្យ​គាត់​ប្រើប្រាស់​អ្នក​ម្ដងទៀត”។

ដោយឡែក​ថ្មីៗ​នេះ​ អ្នក​គាំទ្រ​កាន់តែ​ភ្ញាក់​ផ្អើល​ទៀត​ក្រោយ​ឃើញ​ CL និង​គណនី​ឈ្មោះ​ @new.ygupdatefam ឆ្លើយឆ្លង​គ្នា។

@new.ygupdatefam​​​​​​​​​​​​​ បាន​សរសេរ​ថា៖ "សុំ​កុំ​ចាកចេញ ពី​ YG។ ខ្ញុំ​ស្រឡាញ់​ Queen @chaelincl។ Blackjack និង​អ្នក​គាំទ្រ YG ទាំង​អស់​តែង​តែ​គាំទ្រ​អ្នក។ សូម​មាន​សុខភាព​ល្អ”។

CL ក៏តប​វិញ៖ "@new.ygupdatefam មាន​អ្នក​ដែល​មាន​សមត្ថភាព​អស្ចារ្យ​ជា​ច្រើន​មាន​វត្តមាន​នៅ​ YG បច្ចុប្បន្ន!!! ដូចអ្នក​បាន​ឃើញ​ស្រាប់:))) ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នាជារៀងរហូត!!! អរគុណគ្រប់​គ្នា​ដែល​តែង​តែ​គាំទ្រ!”។

ទោះជា​យ៉ាងណា​តាម​រយៈ​ខមមិន​នេះ​នាង​មិន​បាន​បញ្ជាក់​ថា​នៅ​បន្ត​ ឬ​ចាកចេញ​ទេ ប៉ុន្តែ​អ្វី​ដែល​នាង​បង្ហាញ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភាគ​ច្រើន​បំផុត​គិត​ថា​ CL ប្រហែល​នឹង​ចេញ​ពី​ផលិតកម្ម​នេះ​មិនខាន។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ខ្លះ​សោកស្ដាយ​​ ខ្លះ​សាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​តារា​ស្រី​រូបនេះ​ពេញ​ទំហឹង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី