ពិត​ទេ Goo Hye Sun កំពុង​ពពោះ​កូន​ដំបូង​ជាមួយ Ahn Jae Hyun?

  • 2018-07-13 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១២ ខែ​កក្កដា តារា​សម្ដែង Goo Hye Sun បាន​អញ្ជើញ​ចូលរួម​​កម្មវិធី Bucheon International Fantastic Film Festival ឆ្នាំ ២០១៨។

នៅ​លើ​កម្រាល​ព្រំ​ក្រហម តារា​សម្ដែង​រូប​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ជាមួយ​នឹង​ឈុត​ខ្មៅ​មួយ​ឈុត​របស់​នាង។ ជាមួយ​នឹង​ស្ទីល​សម្លៀកបំពាក់ បូករួម​នឹង​ការ​តុបតែង​មុខ បែប​សាមញ្ញ​តែ​រាង​សិច​ស៊ី​បន្តិច​កាន់​តែ​ធ្វើ​ឲ្យ​តារា​ចាស់​វស្សា​រូប​នេះ​ស្រស់​ស្អាត​មួយ​កម្រិត​ថែម​ទៀត។

អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ គឺ​ខណៈ​​ដើរ​លើ​កម្រាលព្រំ​ក្រហម គ្រប់​គ្នា​សង្កេត​ឃើញ​ថា ភរិយា​របស់​ Ahn Jae Hyun បាន​ដើរ​ឱប​ពោះ​របស់​នាង​ជាប់ ដែល​ជា​ហេតុ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សង្ស័យ​ថា តារា​សម្ដែង​រូប​នេះ​កំពុង​តែ​ពពោះ​កូន​ដំបូង​​របស់​នាង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នេះ​គ្រាន់​តែ​ជា​ការ​សង្ស័យ​របស់​មហាជន​តែ​ប៉ុណ្ណោះ រឿងរ៉ាវ​ពិត​ប្រាកដ​យ៉ាង​ណា ខាង​សាមីខ្លួន​ផ្ទាល់​មិន​ទាន់​បាន​បើក​បង្ហាញ​នៅ​ឡើយ​ទេ៕ ​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា