​ម៉ា​និត​ បើកចិត្តនិយាយ​ពី​ភាព​ខុស​គ្នារវាង​តារា​ចម្រៀង​កុង​ត្រា និង​ឯក​រាជ្យ (វីដេអូ)

  • 2018-07-13 04:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រោយ​ចាក​ចេញ​ពី​ផលិត​កម្ម Pleng Record តារា​ចម្រៀង ម៉ា​និត បាន​បើក​ចិត្ត​និយាយ​ពី​ភាព​ខុ​ស​គ្នា​រវាង​តារា​ចម្រៀង​កុង​ត្រា និង​តារា​ចម្រៀង​ឯក​រាជ្យ។

ម្ចាស់​បទ "ក្តី​សុខ​តិច​ៗ" រៀប​រាប់​ថា រយៈ ពេល​៥​ឆ្នាំ​ដែល​ខ្លួន​រស់​នៅ​ក្នុង​ផលិតកម្ម ទទួល​បាន​មេរៀន​និង​បទពិសោធន៍​​យ៉ាង​ច្រើន ដែល​បង​ៗ​នៅ​ទី​នោះ​បាន​បង្រៀន​ និ​ង​ជា​ការ​ចង​ចាំ​មួយ​ដ៏​ល្អ ។ ធ្លាប់​ជា​តារា​ចម្រៀង​នៅ​ទ្រ​នំ​ធំ​ លោក​ទទួល​បាន​នូវ​អារម្មណ៍​សប្បាយ​ចិត្ត​ច្រើន ពិសេស​គឺ​របៀប​ធ្វើ​ការ​ជា​ក្រុម​តែ​ម្ដង ធ្វើ​ឲ្យ​លោក​ចេះ​អត់​ធ្មត់​ច្រើន ​ព្រម​ទាំង​របៀប​​សម្រប​ខ្លួន​ជា​មួយ​មនុស្ស​ទូ​ទៅ ។

លោក បញ្ជាក់​ថា ចំពោះ​ធ្វើ​ការ​ឲ្យ​គេ និង​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង តាម​ពិត​​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ព្រោះ​សុទ្ធ​តែ​ទាម​ទារ​ការ​តាំង​ចិត្ត ទំនួល​ខុស​ត្រូវ​ និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​លទ្ធ​ផល​ចេញ​មក​ វិជ្ជមាន​ច្រើន ។ គ្រាន់​តែ​ថា ការងារ​ឯករាជ្យ ​ ផ្ដល់​ពេលវេលា និង​សេរីភាព​សម្រាប់​លោក ​បំពេញ​គោល​ដៅ​ដែល​​ស្រមៃ​ជា​យូរ​មក​ហើយ ។ រវាង​ការងារ​ទាំង​ពីរ សុទ្ធ​តែ​​​​រង​សម្ពាធ​ដូច​គ្នា ​ព្រោះ​ទាមទារ​ឲ្យ​ម៉ា​និត​ មាន​ទំនួល​ខុស​ត្រូវ​លើ​ការងារ​កាន់​តែ​ខ្លាំង​។ ចៅ​ប្រុស អ្នក​ស្រី ពាន់ ភួង​បុប្ផា លើក​ឡើង​ថា ការងារ​ទាំង​ពីរ​ មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ប្រហាក់​ប្រហែល​គ្នា ស្ទើរ​តែ​មិន​អាច​ប្រៀប​ធៀប​បាន។ ​​

ការ​ចាក​ចេញ​ពី​ផលិតកម្ម Pleng Record ​ម៉ា​និត​ អះ​អាង​ថា មិន​មែន​ការ​អន់​ចិត្ត​ ឬ​មាន​បញ្ហា​អ្វី​នោះ​ទេ ដោយ​សារ​លោក​យល់​ថា ៥​ឆ្នាំ​មក​នេះ ជា​ពេលវេលា​សម​ល្មម​ដែល​ត្រូវ​ធ្វើ​អ្វី​តាម​ក្តី​ស្រមៃ​របស់​ខ្លួន​ ។ លើស​ពី​នេះ​ ​លោក​ក៏​ចង់​រៀន​សូត្រ​ពី​ភាព​ឯក​រាជ្យ​របស់​ខ្លួន​ឯង​ ថា​រឹង​មាំ​កម្រិត​ណា​ផង​ដែរ។ ម៉ា​និត​ធ្លាប់​ បញ្ជាក់​ថា លោក​ចង់​ផ្ដោត​លើ​ការ​តែង​និពន្ធ ហើយ​នៅ​តែ​បន្ត​និពន្ធ​បទ​ចម្រៀង Original Song សម្រាប់​ទស្សនិកជន៕​​

សូមទស្សនាវីដេអូ៖


អត្ថបទ៖ លឹម សុនា