ទីកន្លែងទំនេរសម្រាប់ចតរថយន្ត១គ្រឿង នៅហុងកុង លក់ក្នុងតម្លៃជិត៨០ម៉ឺនដុល្លារ

  • 2018-07-14 06:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីផ្សារ​សម្រាប់​កន្លែង​ចត​រថយន្ត​កាន់តែ​ឡើងថ្លៃ​ខ្លាំង​ទៅៗ ខណៈដែល​កន្លែង​ចត​រថយន្ត​មួយគ្រឿង​ក្នុង​តំបន់​អភិវឌ្ឍន៍​ដ៏​ប្រណីត​នៅក្នុង​សង្កាត់​ហូ​ម៉ាន់​ទីន នៅ​កោះ​កៅ​លុនលក់​ក្នុងតម្លៃ ៦ លាន​ដុល្លារ​ហុងកុង (៧៦​ម៉ឺន​ដុល្លារ​អាមេរិក​) ។​

ទីកន្លែង​ទំនេរ​សម្រាប់​ចត​រថយន្ត​១​គ្រឿង នៅ​ហុងកុង លក់​ក្នុងតម្លៃ​ជិត​៧៦​ម៉ឺន​ដុល្លារ

​លោក ដា​រិ​ន វូ ជា​អ្នកប្រមូល​ឡាន​សម័យមុន ដែល​បាន​ដឹក​ឡាន Mercedes-Benz 600 Pullman ឆ្នាំ ១៩៦៨ និង ឡាន Fiat Abarth ពណ៌​ក្រហម​ឆ្នាំ ១៩៥៧ របស់គាត់​ទៅ​ទុក​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ដើម្បី​សន្សំ​ប្រាក់ បាន​និយាយថា “​ពិតជា​ឆ្កួត​មែនហើយ​។ ទិញ​កន្លែង​ចត​ឡាន​? គ្មាន​ផ្លូវ​ទេ​។ ខ្ញុំ​អាច​ទិញ​ឡាន​បាន ៥ សម្រាប់​តម្លៃ​ដ៏​ថ្លៃ​នេះ​”​។​

​បច្ចុប្បន្ន​កន្លែង​ចត​យានយន្ត​ជា​មធ្យម​មានតម្លៃ​ប្រហែល ២,២៥ លាន​ដុល្លារ​ហុងកុង ពោលគឺ​កើនឡើង ៦ ដង​ចាប់តាំងពី​ឆ្នាំ ២០០៦​។ ការណ៍​នេះ​បានធ្វើឱ្យ​ទីផ្សារ​លំនៅដ្ឋាន​ក្នុង​ទីក្រុង​នេះ​មើលទៅ​មិនអាច​មានលទ្ធភាព​រ៉ាប់រង​បាន​នោះទេ បើ​មើល​ការប្រៀបធៀប​នេះ​។​

​តម្លៃ​ផ្ទះ​បាន​កើនឡើង​ត្រឹមតែ ៣,៤ ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដូចគ្នា​។ នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំនេះ កន្លែង​ចត​ឡាន​សរុប​ទាំងអស់​មានតម្លៃ ១០,៣ ពាន់​លាន​ដុល្លារ​ហុងកុង គឺ​កើនឡើង​ពី​ចំនួន ៦,៥៨ ពាន់​លាន​ដុល្លារ​ហុងកុង​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Midland Realty Services Ltd៕

ចុចអាន៖

ប្រភព ៖ rasmeinews