មកដឹងប្រវត្តិអំបោសរោមសត្វ ដែលកើតចេញពីរឿងចៃដន្យមួយ

  • 2018-07-10 02:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​​ដឹង​ថា អំបោស​រោម​សត្វ​មាន​ដើមកំណើត​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន គឺ​តាំង​ពី​រាជវង្ស​សៀរ (Xia Dynasty) ប្រហែល ២០៧០ ដល់ ១៦០០ មុន​គ្រិស្តសករាជ​មក​ម្ល៉េះ។

នៅ​ពេល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​ថា Little Kang បាន​ប្រទះ​ឃើញ​សត្វ​បក្សី Pheasant រង​របួស​មួយ​ក្បាល​កំពុង​អូស​ខ្លួន​នៅ​លើ​ដី។

សត្វបក្សី Pheasant

លោក​បាន​សម្គាល់​ឃើញ​ថា ផ្លូវ​ដែល​សត្វ​បក្សី​នោះ​លូន​វារ​មាន​ដី​តិចតួច ហើយ​លោក​ក៏​បាន​គិត​ថា​ដោយសារ​មក​ពី​រោម​របស់​វា។ មិនយូរប៉ុន្មាន លោក​ក៏​បាន​ចាប់​សត្វ​បក្សី Pheasant នោះ និង​ដក​យក​រោម​របស់​វា ហើយ​យក​​មក​កែច្នៃ​ធ្វើ​ជា​អំបោស​រោម​សត្វ​ដូច​សព្វ​ថ្ងៃ។

Little Kang បាន​ប្រើ​វា​ដើម្បី​បោស​កម្ចាត់​ធូលី​ដី ខណៈ​អំបោស​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់ ក្នុង​ការ​សម្អាត​គ្រឿង​សង្ហារិម។ មិនតែប៉ុណ្ណោះ វា​មិន​បង្ក​ឲ្យ​មាន​ស្នាម​ឆ្កូត ដូច​ឧបករណ៍​សម្អាត​ធូលី​ដទៃ​ទៀត​នោះ​ទេ៕

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង