ម្ចាស់មកុដ Miss Grand Thailand ឆ្នាំ ២០១៨ ត្រូវបាន​រក​ឃើញ​ជាស្ថាពរ

  • 2018-07-16 07:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​សម្រស់​ប្រចាំ​ឆ្នាំ​ Miss Grand Thailand ឆ្នាំ ២០១៨​ បាន​រក​ឃើញ​ម្ចាស់​មកុដ​រប​ស់​ខ្លួន​ហើយ​កាល​ពី​ពេល​ថ្មីៗ​ ជាមួយ​ការ​សាទរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ។

បន្ទាប់​ពី​ស្វែង​រក​ស្រី​ស្អាត​ប្រក​បដោយ​សមត្ថភាព​ និង​ចំណេះ​ដឹង​មក​ពី​ជុំវិញ​ប្រទេស​ ទាំង​៧៧​ខេត្ត​មក​ ទីបំផុត​លទ្ធផល​បាន​បង្ហាញ​ហើយ។ ជុំវិញ​ការ​សម្រេច​ចិត្ត​ ក្រោយ​ពី​មាន​ការវិនិច្ឆយ​យ៉ាង​ល្អិតល្អន់​មក កម្មវិធី​ក៏​បាន​ប្រកាស​ពី​ជយលាភី​ប្រចាំ​ឆ្នាំ។

ម្ចាស់​តំណែង​លេខ​ ១ Miss Grand ប្រចាំ​ប្រទេស​ថៃ​ឆ្នាំ​ ២០១៨ បាន​ទៅ​ស្រីស្អាត​មក​ពី​ខេត្ត​ Phuket មាន​ឈ្មោះ​ថា​ Nam-oi Chanapan។ ក្រៅពី​ទទួល​បាន​មកុដ​ពេជ្រ​តម្លៃ​ ១,២លានបាត (ប្រហែល ៣៦ ០៥៧ដុល្លារ) នាង​ក៏​បាន​រង្វាន់​ផ្ទះ​ ១ខ្នង​ និង​ឡាន ១​គ្រឿង​ដែរ។

ចំណែក​ចំណាត់​ថ្នាក់​លេខ​ ២​ បាន​ទៅ​លើ​  Jukjick Jirachaya មកពីខេត្ត​ Nakon Pathom ហើយលេខ​ ៣​បានទៅលើ Aink Ingchanok ​មក​ពី​ខេត្ត Sakon Nakhon ស្របពេល​លេខ​ ៤​បាន​ទៅ​លើ Biw Nantapak មក​ពី​ខេត្ត​ Buriram និងចុងក្រោយគេលេខ​ ៥​បាន​ទៅ​លើ​ Tungmay Matawee មក​ពី​ខេត្ត Sa Kaeo៕

ប្រភព៖ women.mthai   ប្រែ​សម្រួល៖ យី សុធារី