អ្នកជំនាញណែនាំឲ្យបិទគម្របបង្គន់មុនចុចទឹក ព្រោះហេតុផលគួរឲ្យភ្ញាក់ផ្អើលមួយ
- 2018-07-16 07:52:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញណែនាំឲ្យបិទគម្របបង្គន់មុនចុចទឹក ព្រោះហេតុផលគួរឲ្យភ្ញាក់ផ្អើលមួយ
ចន្លោះមិនឃើញ
មនុស្សស្ទើរតែគ្រប់គ្នា ប្រហែលជាគិតថាការចុចទឹកបង្គន់ដោយមិនបានបិទគម្របមិនផ្ដល់ផលប៉ះពាល់ដល់ពួកគេឡើយ ប៉ុន្តែការពិតមិនដូចអ្វីដែលគ្រប់គ្នាគិតនោះទេ។
យោងតាមសាស្ត្រាចារ្យផ្នែកអតិសុខុមជីវសាស្ត្រមកពីសកលវិទ្យាល័យ Arizona លោក Charles P. Gerba ឲ្យដឹងថា "មេរោគជាច្រើន អាចនៅទំជាប់ក្នុងចានបង្គន់របស់អ្នក បើទោះបីជាអ្នកចុចទឹកហើយក៏ដោយ។" ជាមួយគ្នានេះ ការសិក្សារបស់មន្ទីរពេទ្យ Leeds Teaching ឲ្យដឹងដែរថា "មេរោគដែលនៅក្នុងចានបង្គន់ទាំងនោះ អាចហោះចេញមកក្រៅចម្ងាយរហូតដល់ ២៥សង់ទីម៉ែត្រមកក្នុងបរិយាកាស ប្រសិនបើអ្នកមិនបានបិទគម្របនៅពេលចុចទឹក។ លើសពីនេះទៀត វាអាចនឹងហោះមកទំលើច្រាស់ដុសធ្មេញ ហើយចូលទៅក្នុងខ្លួនរបស់អ្នកពេលដុសធ្មេញម្ដងៗ។”
ក្រៅពីបានណែនាំឲ្យបិទគម្របបង្គន់មុនពេលចុចទឹកម្ដងៗ ប្រភពខាងលើក៏បានណែនាំឲ្យមនុស្សគ្រប់គ្នាកុំទុកច្រាស់ដុសធ្មេញ និងរបស់របរប្រើប្រាស់ក្នុងបន្ទប់ទឹក ព្រោះវាអាចចម្លងមេរោគផ្សេងៗបានយ៉ាងងាយទៀតផង៕
ចុចអាន ៖