១​ឈុត​ពី​នាដកា​ខ្មែរ ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ក្រមា​ពិត​ជា​ស្អាត​គ្មាន​ទាស់

  • 2018-07-16 09:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​ក្រមា​ដ៏​អធិកអធម​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​នៅ​ទី​នោះ​​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ចំពោះ​​ឈុត​សម្លៀក​បំពាក់​ល្អ​ៗ​ និង​ស្អាតៗ​ប្លែក​ភ្នែក​យ៉ាង​ច្រើន​ ប៉ុន្តែ​ឈុត​មួយ​ដែល​ស្អាត​ជាង​គេ​នោះ​គឺ ឈុត​ក្រមា​អប្សរា​គ្រង​ដោយ​នាដកា​របាំ​ខ្មែរ។

ឈុត​អប្សរា គ្រង​ដោយ​ Kont Ant

ក្នុង​ឱកាស​នោះ​នាដកា​វ័យ​ក្មេង​ សុគា​ គីមលាង ឬ​អ្នក​គាំទ្រ​ស្គាល់​ថា Kon Ant បាន​និយាយ​ថា​ ខ្លួន​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ ដោយ​អ្នក​ច្នៃ​ម៉ូដ​ ឈុន ម៉ាលៀង​ បាន​អនុញ្ញាត​ឲ្យ​ខ្លួន​គ្រង​ឈុត​នេះ។ ចំណែក​ឯ​ អ្នក​ច្នៃ​ម៉ូដ​វិញ ក៏​បាន​បញ្ជាក់​ទៀត​ថា​ នឹង​មាន​ឈុត​ថ្មី​ៗ​សម្រាប់​ត្រៀមទុក​បង្ហាញ​​បន្ថែម​នៅ​ថ្ងៃ​ខាង​មុខ​​ ហើយ​អាច​ជា​ឈុត​មកុដ​អប្សរា​ដែល​មាន​ទំហំ​ធំ​ជាង​នេះ​ទៅ​ទៀត។

អ្នក​ច្នៃ​ម៉ូដ ឈុន​ ម៉ាលៀង (រូប​ខាង​ឆ្វេង)

ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ