វែក​មុខ​ឃើញ​ស្រ្តី​វ័យ ២១ ឆ្នាំ ជើង​ខ្លាំង​ពូកែ​តាម Hack គណនី Selena Gomez បាន​ហើយ

  • 2018-07-16 12:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​វ័យ ២១ ឆ្នាំ​ឲ្យ​ឈ្មោះ Susan Atrach រស់​នៅ​រដ្ឋ New Jersey ​ត្រូវ​បាន​ចោទ​ប្រកាន់​​កាល​ពី​សប្តាហ៍​មុន​ជុំវិញ​ការ​ Hack គណនី Email និង​លួច​រក្សា​ទុក​ទិន្នន័យ​របស់​តារា​ចម្រៀង​ស្រី Selena Gomez ។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ប៉ូលិស​ក្នុង​ទីក្រុង Los Angeles បាន​ចុះ​ផ្សាយ។

Atrach ​ត្រូវ​បាន​ចោទ​ប្រកាន់​លើ ១១ ករណី​ខុស​ពី​គ្នា មាន​ ៥ ករណី​ទាក់ទង​នឹង​ការ​លួច​អត្តសញ្ញាណ, ៥ ករណី​ពាក់ព័ន្ធ​ការ​លួច​ចូល​ប្រើប្រាស់​ទិន្នន័យ​កុំព្យូទ័រ គ្រប់គ្រង ទទួល​ប្រាក់​ឬ​ឯកសារ​ណា​មួយ និង​ករណី​ចុង​ក្រោយ​ការ​លួច​យក​ឯកសារ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមី​ខ្លួន។

របាយការណ៍​ពី Page Six ធ្លាប់​បញ្ជាក់កន្លង​ទៅ​ចន្លោះ​ខែ​មិថុនា ឆ្នាំ ២០១៥ ដល់ ​កុម្ភ ឆ្នាំ ២០១៦ Selena ត្រូវ​បាន​គេ Hack ច្រើន​លើក​ច្រើន​សារ ពោល​ក៏​អាច​មាន​ជាប់​ទាក់ទង​នឹង​ទង្វើ​របស់ Atrach ផង​ដែរ ដោយ​យក​រូប​អាក្រាត​របស់​នាង​ជាមួយ Justin Bieber ទៅ​បង្ហោះ​លើ Instagram ប៉ុន្តែ​ត្រូវ​បាន​លុប​ចេញ​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ។

ជន​ដៃដល់​រំពឹង​ទុក​នឹង​ត្រូវ​កោះហៅ​ចូល​កាត់​ក្តី​ក្នុង​សវនាការ​នៃ​តុលាការ​កំពូល​ប្រចាំ​ទីក្រុង Los Angeles ដោយ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៩ ឆ្នាំ ហើយ​បង់​ពិន័យ​ជា​សាច់ប្រាក់​ប្រមាណ ២៥០ ០០០ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Cosmopolitan | Indian Express   ប្រែ​សម្រួល៖ កៅ រក្សា