ក្រុម​អ្នក​គាំទ្រ​កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក្រោយ​លេចព័ត៌មាន សន្តិសុខ EXO វាយ​ចំ​ដើម​ទ្រូង​អ្នក​គាំទ្រ​ស្ត្រី​ម្នាក់​

  • 2018-07-16 13:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​គាំទ្រ​ជា​ច្រើន បាន និង​កំពុង​បញ្ចេញ​ប្រតិកម្ម​កើត​ទុក្ខ​មិន​សុខ​ចិត្ត ក្រោយ​ស្ត្រី​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​ក្រុមបាន​ចេញ​មុខ​ចោទ សន្តិសុខ​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​​របស់ EXO បាន​ដាល់​នាង​ចំ​កណ្ដាល​ដើម​ទ្រូង។

ស្ត្រី​អ្នក​គាំទ្រ​ដែល​ទើប​ជា​ពី​ការ​វះកាត់​បេះដូង បាន​អះអាង​ថា នាង​ត្រូវ​សន្តិសុខ​របស់​ក្រុម EXO បាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​នាង នៅ​ក្នុង​ការ​ប្រគំតន្ត្រី​មួយ​របស់ EXO កាល​ពី​ថ្ងៃ​ទី ១៣ មិថុនា ២០១៨ ក្រោយ​ពី​នាង​បាន​ស្នើ​សុំ​សន្តិសុខ​ចូល​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ខាង​លើ។

នៅ​លើ Instagram របស់​ខ្លួន ស្ត្រី​រងគ្រោះ បាន​រៀបរាប់​ថា ដំបូង​ឡើយ នាង​បាន​សុំ​សន្តិសុខ​បុរស​នោះ ចូល​ទៅ​ក្នុង​បរិវេណ​ការ​ប្រគំ​តន្ត្រី ហើយ​ភ្លាម​នោះ គេ​បាន​តប​ថា ឆ្កួត​មែន ប៉ុន្តែ​បាន​ព្រម​នាំ​នាង​ទៅ។ ប៉ុន្តែ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៅ នាង​បាន​នឹក​ឃើញ​ថា ​នាង​ភ្លេច​របស់​មួយ​នៅ​បន្ទប់​ដាក់​ឥវ៉ាន់ ក៏​បាន​សុំ​សន្តិសុខ​រូប​នោះ ទៅ​យក​វិញ។ ប៉ុន្តែ​សន្តិសុខ​មិន​ព្រម នាង​បាន​ចាប់​អូស​ដៃ​នាង​ទៅ ហើយ​ទំនង​កំហឹង​ឆាប​ឆេះ សន្តិសុខ​ខាង​លើ​ក៏​បាន​ដាល់​នាង​ចំ​បរិវេណ​ទ្រូងធ្វើ​ឲ្យ​មាន​ការ​ចុកចាំ។

“ខ្ញុំ​ទើប​វះកាត់​បេះដូង​រយៈ​ពេល ៤​ខែ ឥឡូវ​នេះ​ស្ថិត​ក្នុង​ដំណាក់​ការ​ព្យាបាល​នៅ​ឡើយ ហើយ​ពេទ្យ​ប្រាប់​ថា ឲ្យ​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​នៅ​បរិវេណ​ដែល​បាន​វះកាត់ ព្រោះ​បើ​មិន​មាន​បញ្ហា​អ្វី​ទេ ខ្ញុំ​មិន​ចាំ​ឆ្លង​កាត់​ការ​វះកាត់​ទៀត​នោះ​ទេ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ត្រូវ​សន្តិសុខ​វាយ​ខ្ញុំ​ត្រង់​កន្លែង​ហ្នឹង ធ្វើ​ឲ្យ​ខ្ញុំ​អស់​សង្ឃឹម​ហើយ!”។

ស្នាម​វះកាត់​លើ​រាងកាយ​របស់​ស្ត្រី​អ្នក​គាំទ្រ

ស្ត្រី​អ្នក​គាំទ្រ​បាន​ទាមទារ​ឲ្យ​អ្នក​បង្ក​ចេញ​មក​ទទួល​ខុស​ត្រូវ ចំពោះ​ទង្វើ​របស់​គេ ដោយ​ចេញ​មក​សុំ​ទោស​នាង​។ ក្រោយ​លេច​លឺ​ដំណឹង​នេះ អ្នក​គាំទ្រ​របស់ EXO ជា​ច្រើន​បាន​បន្ត​ចែក​ចាយ​ការ​ទួញ​សោក​របស់​ស្ត្រី​រង​គ្រោះ ដោយ​បាន​តែ​ភ្ជាប់​ឈ្មោះ​ជន​បង្ក​ផង ក្នុង​ចេតនា​ឲ្យ​សន្តិសុខ​រូប​នោះ រួម​ទាំង​ផលិតកម្ម SM Entertainment របស់ EXO ផង ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ។

បែប​នេះ​ក្ដី មក​ទល់​នឹង​ម៉ោង​នេះ មិន​ទាន់​មាន​ភាគី​ខាង EXO មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​បែប​ណា​នៅ​ឡើយ​ចំពោះ​ករណី​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ទារិកា