កុមារ​វិវឌ្ឍ​យឺត​នឹង​រីក​ចម្រើន​ឆាប់​រហ័ស​បើ​ឪពុក​ម្តាយ​យល់​ច្បាស់​ពី​ចំណុច​សំខាន់​នេះ

  • 2018-07-17 03:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្តាយ​មួយ​ចំនួន​ដែល​មាន​កូន​វិវឌ្ឍ​យឺត​មិន​ប្រក្រតី តែង​ទុក​កូន​ឲ្យ​នៅ​ផ្ទះ ឬ ដាក់​កូន​នៅ​ដាច់​ឆ្ងាយ​ពី​សង្គម ​ព្រោះ​បារម្ភ​ខ្លាច​គេ​ធ្វើ​បាប​កូន ឬ​ខ្លះ​ខ្លាច​ខ្មាស​គេ​ឯង​​​ជាដើម ដែល​ទង្វើ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កុមារ​កាន់​តែ​អាក្រក់​ជា​លំដាប់។

«ជា​ការ​ពិត​ទៅ កុមារ​មាន​បញ្ហា​បែប​នេះ​នឹង​អាច​ប្រសើរ​ឡើង​បាន ស្ទើរ​តែ​ដូច​កុមារ​ប្រក្រតី ប្រសិន​បើ​គេ​ទទួល​បាន​ការ​ព្យាបាល និង​បង្ហាត់​បង្រៀន​ត្រឹម​ត្រូវ​បាន​ទាន់​ពេល​វេលា ពោល​គឺ​ ព្យាបាល​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។ ហើយ​បើ​ទោះ​ជា​កុមារ​​​មាន​បញ្ហា​ការ​លូត​លាស់​មិន​ប្រក្រតី ឬ​ខ្សោយ​បញ្ញា ​ពួក​គេ​មិន​គួរ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ក្មេង​ធម្មតា​ឡើយ ខណៈ​ការ​បង្រៀន​ពិសេស​ស្រប​តាម​លក្ខខណ្ឌ​សុខភាព​របស់​ពួកគេ​​​​ក៏​ត្រូវ​តែ​មាន​ទន្ទឹមគ្នា​»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រូ​ជំនាញ​បង្រៀន​ថ្នាក់​ពិសេស Maybelle G. Arca ដែល​មាន​បទពិសោធន៍​បង្រៀន​​ ៤ឆ្នាំ និង​សញ្ញាប័ត្រ​ផ្នែក Special Education ពី​ហ្វីលីពីន។

អ្នក​គ្រូ Maybelle G. Arca កំពុង​បង្រៀន​សិស្ស​​ថ្នាក់​​ពិសេស​

«យើង​មាន​បច្ចេកទេស​បង្រៀន និង​តិចនិក​​ព្យាបាល សម្រាប់​កុមារ​មាន​​វិវឌ្ឍ​យឺត ឬ​មិន​ប្រក្រតី ។ ​ដំបូង​យើង​នឹង​ឲ្យ​ពួកគេ​ទទួល​ការ​ពិនិត្យ​សុខភាព​ដោយ​វេជ្ជបណ្ឌិត​ជំនាញ​ដើម្បី​ឲ្យដឹង​ច្បាស់​ថា​គេ​ខ្សោយ​បញ្ញា​ ឬ អសមត្ថភាព​​អ្វី? គេ​ត្រូវ​ការ​ ការ​ព្យាបាល​របៀប​ណាខ្លះ​? ហើយ​យើង​នឹង​រៀប​ចំ​កម្មវិធី​បង្រៀន​បំពេញ​ចន្លោះ​នៃ​​​ចំណុច​ខ្សោយ​របស់​ពួកគេ​ខុសៗគ្នា»។ អ្នក​​គ្រូ​​បញ្ជាក់​​បន្ថែម។

ដូច្នេះ​ហើយ​បាន​ជា​នៅ​​​ សាលា​មតេ្ត​យ្យ​អន្តរជាតិ​ My Little Pumpkin ហៅ​កុមារ​ដែល​មាន​បញ្ហា​ខាង​លើ​ថា​ជា​កុមារ​ត្រូវ​ការ​ជំនួយ​​​​ពិសេស ព្រោះ​គេ​ជឿ​ជាក់​ថា​កុមារ​ទាំង​នេះ​នឹង​អាច​រីក​ចម្រើន ​អាច​រៀន និង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ដូច​ក្មេង​ទូទៅ ដរាប​ណា​គេ​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ត្រឹម​ត្រូវ​ ដែល​ក្នុង​នោះ​ក៏​​ទាមទារ​ការ​ចូលរួម​របស់​ឪពុក​ម្ដាយ​ដោយ​ផ្ទាល់​ដែរ។

ដូច្នេះ​ហើយ នៅ​ថ្ងៃ​ទី ៤ សីហា ២០១៨ វេលា​ម៉ោង ៩ព្រឹក ដល់​ ១១ព្រឹក សាលាមត្តេយ្យ​អន្តរជាតិ​ My Little Pumpkin នឹង​រៀប​ចំ​សិក្ខាសាលា​ពិសេស​​ ​រយៈពេល​​ ២​ម៉ោង ស្តី​ពី «ការ​ជួយ​ទាន់​ពេល​វេលា និង បច្ចេកទេស​ព្យាបាល» (Special needs early intervention & Therapy techniques) នៅ​ទីតាំង​សាលា​ដោយ​ផ្ទាល់​ ​ដើម្បី​ជួប​ផ្ទាល់​ជា​មួយ​ឪពុក​ម្តាយ​ ឬ​អាណា​ព្យាបាល​កុមារ​ដែល​មាន​បញ្ហា ដូចជា ពិបាក​និយាយ (Speak delay)​ មិន​ចេះ​ប្រើ​ដៃ​ ឬ​ជើង លេង​ច្រើន​ជ្រុល (Hyper active) និង អូធីសីម (Autistic) ជា​ដើម​។

ការ​ណាត់ជួប​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​នេះ​ នឹង​ជួយ​ឲ្យ​ឪពុក​ម្តាយ​កុមារ​អាច​យល់​ច្បាស់​ពី​ស្ថានភាព​សុខភាព និង​ឱកាស​នៃ​ការ​រីកចម្រើន​របស់​កូន ប្រសិន​បើ​គេ​បាន​ឆ្លងកាត់​ការ​ព្យាបាល និង​បង្ហាត់​បង្រៀន​ត្រឹមត្រូវ​ពី​គ្រូ​ជំនាញ​ ដោយ​កម្មវិធី​នេះ​នឹង​បើក​ឲ្យ​មាន​ការ​ចូល​រួម​ពី​ភ្ញៀវ​ត្រឹម​តែ​ ២៥​នាក់​ប៉ុណ្ណោះ ដោយ​ត្រូវ​បង់​ថ្លៃ ៨​ដុល្លារ​សម្រាប់​អាហារ​ពេល​ព្រឹក។  

ថ្នាក់​​បង្រៀន​​កុមារ​ត្រូវ​ការ​ជំនួយ​ពិសេស​នេះ ​បាន​បើក​តាំងពី​ខែ​មេសា​មក​ម្ល៉េះ​ មកដល់​ពេល​នេះ​មាន​សិស្ស​រៀន​​ចំនួន ៨នាក់​រៀន ហើយ​ពួកគេ​កំពុង​មាន​ការ​វិវឌ្ឍ​ល្អ​ប្រសើរ​គួ​រឲ្យ​កត់​សម្គាល់ និង​អាច​ចូល​រៀន​ថ្នាក់​ជាមួយ​កុមារ​ធម្មតា និង​លេង​ដូច​កុមារ​ធម្មតា​បាន​ថែម​ទៀត​ផង បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​បង្រៀន​​ឲ្យ​ចេះ​អង្គុយ​រៀន​ក្នុង​ថ្នាក់​ជាមួយ​សិស្ស​ដទៃ​​មួយ​រយៈ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គ្រូ Maybelle G. Arca គ្រូ​​បង្រៀន​​ថ្នាក់​ពិសេស​​នេះ​​ដោយ​​ផ្ទាល់​​។​

ក្រៅ​ពី​នេះ សាលាមត្តេយ្យ​អន្តរជាតិ​ My Little Pumpking ក៏​បាន​បោះ​ជំហាន​ថ្មី​មួយ​ទៀត​ដោយ​បាន​បើក​ឲ្យ​មាន​ថ្នាក់​បង្រៀន​ភាសា​ខ្មែរ​ដល់​កុមារ​ថ្នាក់​ធំ​ និង​ជំរុញ​ឲ្យ​កុមារ​ច្រៀង​បទ​គោរព​ទង់​ជាតិ​ជា​រៀង​រាល់​ព្រឹក ជា​​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​​។

«យើង​យល់​ច្បាស់​ពី​សារៈ​សំខាន់​នៃ​ភាសា​ខ្មែរ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ ដូច្នេះ​យើង​ចង់​ជួយ​ឲ្យ​ពួក​គេ​ស្រលាញ់ ចង់​អាន និង​និយាយ​ភាសា​ខ្មែរ​បាន​ស្ទាត់​តាំង​ពី​វ័យ​ក្មេង ដែល​​​ធ្វើឲ្យ​មាន​មោទនភាព​ជា​ជន​ជាតិខ្មែរ និង​ចេះ​ស្រលាញ់​ប្រទេស​ជាតិ​ខ្លួន»​។ នេះ​បើ​តាម​លើក​ឡើង​របស់​លោក​ស្រី Vanessa អគ្គនាយិកា​នៃ My Little Pumpkin ។

​ពិសេស​! ​សម្រាស់​ការ​ចុះឈ្មោះ ៣នាក់ដំបូង​​​ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ភ្លាមៗ ​ដោយ​គ្រាន់​តែ ប្រាប់​សាលា​ថា​អ្នក​ទទួល​ព័ត៌មាន​នេះ​ពី SABAY៖  

  • តម្លៃ​សិក្សា​ថ្នាក់​ពិសេស​រៀង​រាល់​ថ្ងៃ​សៅរ៍ គឺ ១ម៉ោង ១៨ដុល្លារ នឹង​ចុះ​មក​ត្រឹម ១៥ដុល្លារ​ក្នុង​១ ម៉ោង ពេញ​មួយ​ឆមាស។  
  • សម្រាប់​ថ្នាក់​មត្តេយ្យ​ទូទៅ​​នឹង​ចុះ​ថ្លៃ​ដល់​ទៅ​៥០% សម្រាប់​ការ​ចុះ​ឈ្មោះ​រៀន​ពេញ​មួយ​ឆ្នាំ ។

ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ទីតាំងសាលា​ផ្ទាល់​ ផ្ទះ​លេខ ៦៥ ផ្លូវ​៣១៣ កែង​នឹង ផ្លូវ​៥៦៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ឬ លេខទូរស័ព្ទ 087 288 988

អត្ថបទ​៖ ដេត​ លីដា