បារាំង​យក​ពាន World Cup ​មក​ដល់​ស្រុក​កំណើត​ មាន​អ្នក​ចាំ​ស្វាគមន៍​រាប់​រយ​ពាន់​នាក់

  • 2018-07-17 02:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្រើស​ជាតិ​បារាំង​បាន​មក​ដល់​ផ្ទះ​របស់​ខ្លួន​វិញ​ហើយ ដោយ​មាន​អ្នក​គាំទ្រ​ឈរ​ចាំ​រាប់​ម៉ឺន​នាក់​ក្នុង​ទីក្រុង​ប៉ារីស ក្រោយ​ពួក​គេ​ដណ្ដើម​បាន​ពាន World Cup ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ។

បន្ទាប់​ពី​ចំណាយ​ពេល​១​ខែ​ពេញ លេង​៧​ប្រកួត​បារាំង​បាន​ពុះពារ​ឧបសគ្គ​​យក​ឈ្នះ​ក្រុម​ខ្លាំង​​ៗ​ជា​ច្រើន​​ ដើម្បី​សម្រេច​លើក​ពាន​ World Cup។ ដំណាក់​កាល​ចុងក្រោយ ពួក​គេ​បាន​យក​ឈ្នះ​ក្រូអាត​៤-២ ក្នុង​ទីក្រុង Moscow។ ទិដ្ឋភាព​ដ៏​អស្ចារ្យ​ប្រជាជន​បារាំង​​​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​កកកុញ​​នៅ​កណ្ដាល​​ទីក្រុង​ប៉ារីស រក​ចាំ​ស្វាគមន៍​ក្រុម​ជម្រើស​ខ្លួន​ដង្ហែ​ពាន។ តោះ! ទស្សនា​រូបភាព​ទាំង​អស់​គ្នា៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ