ទស្សនារូបភាពក្ដៅៗពីពិធីទទួលសញ្ញាប័ត្រផ្លូវការ​របស់ Kimberley​​ ព្រឹកនេះ

  • 2018-07-17 02:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​អស់​រយៈ​ពេល​ជាយូរ ថ្ងៃ​នេះ​តារា​សម្ដែង​មុខ​មាន​ប្រជាប្រិយ​ Kimberley ដល់​ពេល​ត្រូវ​ទទួល​សញ្ញាប័ត្រ​ជា​ផ្លូវការ​ហើយ។

ថ្ងៃ​ទី​ ១៧ ខែកក្កដា​ ឆ្នាំ​ ២០១៨​នេះ​ ជា​ថ្ងៃ​ដែល​ Kimberley តារា​ថៃ​វ័យ​ក្មេង​របស់​ប៉ុស្តិ៍លេខ​៣ថៃ​ ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការ​សិក្សា​ជា​ស្ថាពរនូវ​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សិល្បៈ​ ពី​សាកលវិទ្យាល័យ​តន្ត្រី​ និង​សិល្បៈ​សៀម។ ពិធី​ប្រគល់​សញ្ញាប័ត្រ​នេះ​ដែរ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ Queen Sirikit National Convention Center។

មួយវិញទៀត នៅថ្ងៃ​នេះដែរ គូស្នេហ៍សំណព្វចិត្ត​របស់នាង​ គឺ Mark Prin ក៏បាន​ទៅចូលរួម​អបអរដែរ ជាហេតុធ្វើ​ឲ្យ​ពេលវេលា​ថ្ងៃ​នេះកាន់តែពិសេស​ថែម​មួយ​កម្រិត៕

រូបភាព​ជា​ច្រើន​ត្រូវ​បាន​បង្ហាញ​ជាបន្ត​បន្ទាប់​នៅ​ព្រឹក​នេះ​ ដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទថ្មី