ទៅ​ទិញកុំព្យូទ័រ​ គេ​សួរ​រក​តែ​ប្រភេទ SSD មិន​បាច់​ឆ្ងល់ទេ មានមូលហេតុ

  • 2018-07-17 09:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលអ្នករកទិញកុំព្យូទ័រ ប្រាកដណាស់អ្នកច្បាស់ជាឆែកមើលអំពីលក្ខណៈសម្បត្តិផ្សេងៗ កម្លាំងម៉ាស៊ីន ឬអង្គផ្ទុកទិន្នន័យជាដើម។ បើនិយាយពីអង្គផ្ទុកទិន្នន័យ សព្វថ្ងៃនេះមាន ២ ប្រភេទ ដែលពេញនិយមខ្លាំងជាងគេគឺ Hard Disk Drive (HDD) និង Solid State Drive (SSD)។ អង្គផ្ទុកទិន្នន័យទាំង ២ នេះមានសម្រាប់ប្រើប្រាស់ទាំងលើ កុំព្យូទ័រលើតុ និងយួរដៃ ហើយវាខុសប្លែកគ្នាត្រង់ថា SSD មានល្បឿនលឿនក្នុងការបញ្ចូល និងចម្លងទិន្នន័យជាង HDD ខ្លាំង ប៉ុន្តែតម្លៃរបស់ SSD ក៏ថ្លៃជាង HDD ខ្លាំងដែរ។

អង្គ​ចង​ចាំ​ប្រភេទ Hard Disk Drive (HDD)

**Hard Disk Drive (HDD)** គឺជាអង្គផ្ទុកទិន្នន័យ ដែលបង្ហាញខ្លួនក្នុងឆ្នាំ ១៩៥៦ ដោយក្រុមហ៊ុន IBM។ វាប្រើប្រាស់រលកម៉ាញ៉េទិច ដើម្បីបញ្ចូល និងចម្លងទិន្នន័យ ដែលក្បាលសម្រាប់បញ្ចូល និងចម្លងទិន្នន័យនេះស្ថិតនៅលើថាសបង្វិលមួយ។ HDD មានល្បឿនលឿនក្នុងការបញ្ចូល និងចម្លងទិន្នន័យគឺអាស្រ័យទៅនឹងរង្វិលជុំរបស់ថាសនេះហើយ។ ល្បឿនរង្វិលជុំរបស់ថាសនេះមានចាប់ពី 5400 rpm (Revolution per Minute), 7200 rpm និងសម្រាប់កុំព្យូទ័រប្រភេទ Server វិញ ល្បឿនរង្វិលរបស់ថាស HDD នេះមានដល់ 15000 rpm ឯណោះ។

អង្គ​ចង​ចាំ​ប្រភេទ Solid State Drive (SSD)

រីឯ Solid State Drive (SSD) វិញគឺជាអង្គផ្ទុកទិន្នន័យ ដែលប្រើ Microchip ដោយវាមិនមានថាសសម្រាប់វិលឡើយ និយាយរួមទៅ SSD ប្រៀបដូចជា Flash Drive តូចៗអ៊ីចឹង គ្រាន់តែវាមានវិមាត្រធំ មានល្បឿនលឿន និងផ្ទុកទិន្នន័យបានច្រើនជាង។ កាលពីពេល SSD លេចមុខដំបូងនៅលើទីផ្សារ មានពាក្យចចាមអារ៉ាមថា ទិន្នន័យដែលផ្ទុកនៅក្នុងនោះនឹងបាត់បង់ក្នុងរយៈពេឡ ២ ទៅ ៣ ឆ្នាំក្រោយ ព្រោះវាមិនប្រើប្រាស់ថាសបង្វិល ដោយបង្កើតកម្លាំងម៉ាញ៉េទិចដូច HDD។ ផ្ទុយទៅវិញ ទិន្នន័យនៅលើ SSD ត្រូវបានបញ្ជាក់ថាអាចរក្សារទុកបានរហូតដល់ ២០០ ឆ្នាំឯណោះ។

ខាងក្រោមនេះជាភាពខុសគ្នារវាង HDD និង SSD ដែលអ្នកគួរពិចារណាមុនពេលសម្រេចចិត្តទិញវា៖

ចុចអាន៖

ប្រភព៖ Storage Review   ប្រែ​សម្រួល៖ ផាត សុវត្ថិ