Kylie ជាប់​ឈ្មោះលើតារាង​អ្នក​មាន​លើលោក ជាមួយ​ទឹកប្រាក់​ច្រើន​ជាង Taylor ២ដង

  • 2018-07-17 07:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ទស្សនាវដ្ដី Forbes ទើប​តែ​បញ្ចេញ​​តារាង​កំពូល​តារា​ៗ​ ១០០ នាក់ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក​ សម្រាប់​ឆ្នាំ​ ២០១៨​នេះ។

តាម​តារាង​នេះ​ដែរ បង្ហាញ​ឲ្យ​ឃើញ​ថា ស្ដេច​ប្រដាល់ Floyd Mayweather និង​តារា​សម្ដែង George Clooney ស្ថិត​លើ​កំពូល​តារាង​​តែ​ម្ដង ជាមួយ​នឹង​ទឹកប្រាក់​ចំនួន ២៨៥ លាន​ដុល្លារ និង ២៣៩ លាន​ដុល្លារ។

ក្នុង​នោះ​ដែរ សង្កេត​ឃើញ​ថា តារា​ស្រី​វ័យ​ក្មេង Kylie Jenner ដែល​ជា​ម្ចាស់​គ្រឿង​សម្អាង​ម៉ាក Kylie បាន​ឡើង​មក​ចំណាត់​ថ្នាក់​លេខ ៣ ជាមួយ​នឹង​ទឹក​ប្រាក់ ១៦៦, ៥ លាន​ដុល្លារ។ បើ​តាម​ទស្សនាវដ្ដី Forbes បាន​ឲ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​សរុប​​របស់​តារា​ស្រី​វ័យ ២១ឆ្នាំ​រូប​នេះ គឺ​ជិត ១ពាន់លាន​ដុល្លារ​ឯណោះ ដែល​ធ្វើ​ឲ្យ​នាង​អាច​នឹង​ទម្លាក់ មហាសេដ្ឋី​វ័យ​ក្មេង Mark Zuckerberg នៅ​ថ្ងៃ​ខាង​មុខ។

ជាមួយ​គ្នា​នេះ​ដែរ សង្កេត​ឃើញ​ថា តារា​ចម្រៀង​ Taylor Swift ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២១ ក្នុង​ឆ្នាំ​នេះ ជាមួយ​នឹង​ប្រាក់ចំណូល​​ចំនួន ៨០ លាន​ដុល្លារ ដែល​ចំណូល​នេះ​គឺ​ត្រឹម​តែ​ជិត​ពាក់​កណ្ដាល​តារា​ទូរទស្សន៍ Kylie Jenner តែ​ប៉ុណ្ណោះ។

សម្រាប់​តារា​ផ្សេង​ទៀត​ដូច​ជា តារា​ចម្រៀង Katy Perry ស្ថិត​ក្នុង​លេខ ១៩ ជាមួយ​នឹង​ទឹក​ប្រាក់​ចំនួន ៨៣ លាន​ដុល្លារ ខណៈ​តារា​ចម្រៀង​ Ed Sheeran ឡើង​មក​លេខ​រៀង​ទី ៩ ជាមួយ​នឹង​ទឹក​ប្រាក់​ចំនួន ១១០ លាន​ដុល្លារ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា