រឿងរ៉ាវចាប់អារម្មណ៍ទាំង១០ មនុស្សភាគច្រើនមិនធ្លាប់ដឹងពីប្រទេសក្រូអាត

  • 2018-07-17 07:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រូអាត​បាន​ធ្វើឲ្យ​ពិភពលោក មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ FIFA World Cup 2018 ។ ជាង​នេះ​ទៅ​ទៀត ក្រូអាត​ជា​ប្រទេស​តូច​បំផុត​ដែល​បាន​ឡើង​ដល់​វគ្គ​នេះ បន្ទាប់ពី​អ៊ុយរុយហ្គាយ កាល​ពី​ឆ្នាំ​១៩៥០។ ខាងក្រោម​នេះ ជា​រឿង​គួរឲ្យ​ចាប់​អារម្មណ៍​ ១០​យ៉ាង​របស់​ប្រទេស​ក្រូអាត​៖

១- ក្រូអាត ​ទទួល​បាន​ឯករាជ្យ​នៅ​ក្នុង​ឆ្នាំ​១៩៩១ ក្រោយ​ផ្តាច់​ចេញ​យូហ្គោស្លាវី។ ក្នុង​ឆ្នាំ​១៩៩២ ប្រទេស​នានា​បាន​ទទួលស្គាល់​ប្រទេស​ក្រូអាត។

ផែនទីប្រទេសក្រូអាត

២- ក្រូអាត​មាន​ផ្ទៃដី​សរុប ៥៦៥៩៤ គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប​ចំនួន ៤,១៧​លាន​នាក់ (២០១៦)។ រដ្ឋធានី​ក្រូអាត គឺ ​Zagreb ។

៣- ក្រូអាត មាន​ក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​តិច​បំផុត​នៅ​លើ​ពិភពលោក គឺ​ក្រុង​ Hum ដែល​មាន​ត្រឹម​តែ ១៧​ទៅ ២៣​នាក់​ប៉ុណ្ណោះ។

ក្រុង Hum (រូបថត៖ Adriatic.hr)

៤- ក្រូអាត​មាន​ឆ្នេរ​សមុទ្រ​ដ៏ស្រស់ស្អាត ដែល​គេ​ហៅ​ថា​ឆ្នេរ Dalmatian ហើយ​សត្វ​សុនខ​ម្យ៉ាង ឈ្មោះ Dalmatian ត្រូវ​គេ​ជឿ​ថា មាន​ប្រភព​ពី​ក្រូអាត​ផងដែរ​។

ទេសភាពឆ្នេរ Dalmatian (រូបថត៖ kimkim)

៥- ក្រូអាត មាន​កោះ​ចំនួន ១២៤៦ និង​ឧទ្យាន​ធម្មជាតិ ១១, ​ឧទ្យានជាតិ ៨ និង​តំបន់​អភិរក្ស​ធម្មជាតិ ២។

៦- តាក់ស៊ី​ម៉ែត្រ ការ​តាម​រំខាន​នរណា​ម្នាក់ និង​ការ​បោះ​តង់​ក្នុង​ព្រៃ ជា​រឿង​ខុសច្បាប់​នៅ​ក្រូអាត។

ការបោះតង់ (រូបថត៖ Curbed LA)

៧- យោង​តាម​អ្នក​ដឹកនាំ​ខ្សែ​ភាពយន្ត លោក​ Alfred Hitchcock ក្រុង Zadar នៅ​ក្រូអាត ជា​ទីកន្លែង​ដែល​មាន​ថ្ងៃ​លិច​ស្អាត​បំផុត​នៅ​លើ​ពិភពលោក។

ថ្ងៃលិច នៅក្រុង Zadar (រូបថត៖ GetByBus)

៨- រូបិយបណ្ណ​របស់​ក្រូអាត គឺ Kuna ដែល​គេ​ដាក់​ឈ្មោះ​តាម​សត្វ Kuna ដែល​រស់នៅ​ក្នុង​ព្រៃ។ ក្នុង​បុរាណកាល ស្បែក​របស់​វា ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​បង់​ពន្ធ។

ក្រដាសប្រាក់ Kuna

៩- ប្រជាជន​ក្រូអាត​ដែល​មាន​ការងារ​ស្រប​ច្បាប់ មាន​សិទ្ធិ​បោះឆ្នោត​នៅ​អាយុ​១៦ឆ្នាំ។ បើ​មិន​ទាន់​មាន​ការងារ​ទេ ពួកគេ​ត្រូវ​រង់ចាំ​រហូត​ដល់​អាយុ​១៨​ឆ្នាំ។

(រូបថត៖ tesliconline.com)

១០- Luka ជា​ឈ្មោះ​ដ៏​ពេញ​និយម​ដែល​គេ​ដាក់​ឲ្យ​ក្មេង​ប្រុស នៅ​ក្រូអាត ហើយ Mia ជា​ឈ្មោះ​ពេញ​និយម​សម្រាប់​ក្មេង​ស្រី៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ លាភ