អ្នក​ជំនួញ​តូច​ធំ និង​តារាៗ នាំ​គ្នា Surprise ខួប​កំណើត​ឲ្យ​គ្រូ​ហុងស៊ុយ​ល្បី​ឈ្មោះ​នៅ​កម្ពុជា

  • 2018-07-17 10:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​កម្មវិធី​លើក​ដំបូង​បំផុត​នៅ​កម្ពុជា​ដែល​អ្នក​ជំនួញ​តូច​ធំ និង​អ្នក​សិល្បៈ រួម​គ្នា​រៀបចំ​កម្មវិធី Surprise ខួប​កំណើត​ឡើង​ធំ​ដល់​គ្រូ​ហុងស៊ុយ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា ជា​លក្ខណៈ​ឯកជន បន្ទាប់​ពី​មុខ​ជំនួញ និង​ការងារ​របស់​ពួកគេ កាន់​តែ​កាក់​កប ក្រោយ​រៀប​ហុងស៊ុយ​រួច។

វត្តមាន​មនុស្ស​សរុប​ប្រមាណ​ជា ២០០ នាក់ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ដែល​ភាគ​ច្រើន​ជា​អ្នក​រកស៊ី​ធំៗ តែ​មិន​បញ្ចេញ​មុខ ព្រម​ទាំង​អ្នក​សិល្បៈ ដូចជា កញ្ញា Jimmy ពិធីករ​ទូរទស្សន៍ PNN កញ្ញា ឌី សូនីតា លោក អេឡិច ហ្សូរ៉ា អ្នកនាង ម៉េង កែវ​ពេជ្ជតា នោះ បាន​បង្ក​ភាព​ផ្អើល​ពេញ​ហាង​ទាំង​មូល ដោយ​ពួកគេ​នាំ​គ្នា​ស្លៀកពាក់​ពណ៌​ធាតុ​ដី (ពណ៌​លឿង) ចូលរួម​កម្មវិធី​ជូន​ពរ​ដល់​អ្នកគ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន​ហុងស៊ុយ ម៉ាស្ទ័រ ណាលី។

ក្រៅ​ពី​ការ​ជូន​ពរ កម្មវិធី​ដ៏​ធំ​ដែល​ម៉ៅ​ដាច់​សាល​ជាន់​លើ​នៅ​ភោជនីយដ្ឋាន ទន្លេ​បាសាក់ ២ នេះ ធ្វើ​ឡើង​ដើម្បី​ជា​ការ​ដឹង​គុណ​ដល់​អ្នក​គ្រូ​ដែល​បាន​រៀប​ហុងស៊ុយ​ជួយ​ឲ្យ​ពួកគេ​រកស៊ី​កាន់​តែ​ចំណេញ ខណៈ​ដែល​អ្នក​ខ្លះ​រក​ស៊ី​ត្រូវ​ចំណេញ​ចូល​ខ្ទង់​វាល់​លាន​ដុល្លារ​ឯណោះ។

អ្នកគ្រូ ណាលី បាន​ថ្លែង​ក្នុង​កម្មវិធី​ថា៖ "មនុស្ស​ជោគជ័យ អាស្រ័យ​លើ​កត្តា ៣ យ៉ាង។ ទី១ សមត្ថភាព និង​ជំនាញ​ផ្ទាល់​ខ្លួន ទី២ ជោគជតា​រាសី​មនុស្ស​ដែល​បញ្ជាក់​ពី​ដំណើរ​ជីវិត និង​ទី​៣ ហុងស៊ុយ"។

ត្រង់​នេះ មាន​ន័យ​ថា បើ​បុគ្គល​ផ្ទាល់​ខ្លួន​មិន​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង ទោះ​រៀប​ហុងស៊ុយ​ក៏​ដោយ ក៏​មិន​អាច​ជួយ​ឲ្យ​ជោគជ័យ​នោះ​ឡើយ។ ការ​រៀប​ហុងស៊ុយ គឺ​ដើម្បី​ជួយ​ឲ្យ​មនុស្ស​ម្នាក់​នោះ​មាន​លាភ​ហូរ​ចូល ធ្វើ​កិច្ចការ​កាន់​តែ​រលូន​សម​ប្រកប។

ដោយ​ឡែក កញ្ញា ឌី សូនីតា ដែល​អ្នក​គ្រូ​ ណាលី បាន​រៀប​ហុងស៊ុយ​ឲ្យ​ដែរ​នោះ មិន​ត្រឹម​តែ​ចូលរួម​ផ្ដួច​ផ្ដើម​ធ្វើ​កម្មវិធី Surprise កំណើត​ដល់​អ្នកគ្រូ​ប៉ុណ្ណោះ​នោះ​ទេ ថែម​ទាំង​បាន​ផ្ដល់​កាដូ​ដល់​ភ្ញៀវ​ចូលរួម​ទាំង​អស់​សរុប​ជា​ទឹក​ប្រាក់​ជាង ៧០០០ ដុល្លារ​ឯណោះ៕

អត្ថបទ៖ សុផាត