រំភើប​ជំ​នួ​ស អ្នក​មាន​សំណាង​ឈ្នះ​សំ​បុត្រ​យ​ន្ត​ហោះ និង​ដំណើរ​ទេសចរណ៍​ក្រៅប្រទេស​

  • 2018-07-17 11:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមាន​សំណាង​ចំ​នួន ៥ រូប​ក្នុង​ចំណោម ១០ រូប​ដែល​បាន​ចូលរួម​ទាយ​ត្រូវ​លើ​ទំព័រ​ហ្វេស​ប៊ុ​ករបស់​ ក្រុមហ៊ុន​អាកាសចរណ៍ EVA Air និង ៣ រូប​ទៀត​ដែល​បាន​ចាប់​ឆ្នោត​ផ្ទាល់​នៅ​ក្នុង​ផ្សាយ​បន្ត​ផ្ទាល់​វ​គ្គ​ផ្តាច់​ព្រ័​ត្រ កីឡាបាល់ទាត់​ពិ​ភព​លោក​ឆ្នាំ​២០១៨ បាន​ឈ្នះ​សំបុត្រ​យន្តហោះ និង​ដំណើរ​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស។

កម្មវិធី​ចាប់​ឆ្នោត​​ និង​ប្រកាស​អ្នក​ឈ្នះ​រង្វាន់​នេះ​ធ្វើឡើង​កាល​ពី​ថ្ងៃ ១៥ កក្កដា កន្លង​ទៅ​នេះ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air នៅ​ភោជនីយដ្ឋាន Urban Beer House សាខា​បឹង​កេងកង។

អ្នកចូលរួម​ទស្សន៍ទាយ​ទាំងអស់​នឹង​មាន​ឱកាស​ឈ្នះ​ឈ្នះ​សំបុត្រ​យន្ត​ហោះ​ទៅ​សហរដ្ឋអាមេរិក ដំណើរ​ទេសចរណ៍​ទៅ​តៃវ៉ាន់ និង​កាស Bluetooth JBL ជាច្រើន​រ​ង្វាន់​ទៀត​។

សូម​អបអរសាទ​រ​ដល់ ម្ចាស់​ជ័យលាភី​ទាំង ៥ រូប ដែល​ទទួលបាន​រ​ង្វាន់​ក្នុង​ការ​ទស្សន៍ទាយ​ លើ​ទំព័រ​ហ្វេស​ប៊ុ​ក EVA Air មានដូចជា​៖​

  • រ​ង្វាន់​លេខ ១ ដល់​លេខ ៣ គឺ​ដំណើរ​ទេសចរណ៍​ទៅ​តៃវ៉ាន់ បាន​ទៅលើ​ម្ចាស់​ជយលាភី​ចំ​នួន ៣ រូប​គឺ​៖​ ១. សេង ឈុន​ហួរ​ ២. ប៉ុន វ៉ាន់​នី​ន​ ៣. ងួន លី​នណា​

  • រ​ង្វាន់​លេខ ៤ ដល់​លេខ ៥ គឺ​កាស Bluetooth JBL បាន​ដល់​ម្ចាស់​ជយលាភី​ចំ​នួន ២ រូប​គឺ​៖​ ៤. សួន សូ​ណេ​រ៉ូ​ ៥. ទូច រតនា​

សម្រាប់រ​ង្វាន់​ធំ ក្នុង​ការ​ទស្សន៍​ទាយក​ម្ម​វិធី​បាល់ទាត់​ផ្សាយ​បន្ត​ផ្ទាល់​វ​គ្គ​ផ្តាច់​ព្រ័​ត្រ​នៅ​ ភោជនីយដ្ឋាន Urban Beer House បាន​ទៅលើ​ម្ចាស់​ជ័យលាភី ៣ រូប​ដែល​មានដូចជា​៖

  • រ​ង្វាន់​ធំ​ទី ១៖ សំបុត្រ​យន្ត​ហោះ​ទៅ​សហរដ្ឋអាមេរិក បាន​ទៅលើ​ឈ្មោះ ឡេង ម៉េង​ឈាង​
  • រង្វាន់​ធំ​ទី ២ និង​ទី ៣៖ ដំណើរ​ទេសចរណ៍​ទៅ​តៃវ៉ាន់ បាន​ទៅលើ​ឈ្មោះ​ សួន ថា​រ៉ាត់​ និង ដោ​រ ផ​ល្គុ​នី​

ម្ចាស់​ជ័យលាភី​ទាំង ៨ រូប​ត្រូវ​បានជ្រើសរើស​យ៉ាង​សុ​ក្រិត​ពី​សំណាក់​ក្រុមការងារ​ក្រុមហ៊ុន​អាកាសចរណ៍ EVA Air​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី