ខ្ជិល​បញ្ឆិតបញ្ឆៀង​ច្រើន​ Samsung ​លេង​បាញ់​ iPhone X ចំៗ​ហ្មង!​​

  • 2018-07-18 03:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គុណសម្បត្តិ​មួយ​ដែល​ Galaxy S9/S9+ មាន​លើស​ iPhone X គឺ​នៅ​ត្រង់​ល្បឿន​ដោនឡូដ​តាម​អ៊ីនធឺណិត​ទូរសព្ទ។ ត្រង់​ចំណុច​លេច​ធ្លោ​នេះ Samsung បាន​ផលិត​វីដេអូ​មួយ​ចំអន់​ឲ្យ​ iPhone X ចំៗ​តែ​ម្ដង។

ក្នុង​វីដេអូ​បង្ហាញ​ពី​អតិថិជន​ម្នាក់​ត្អូញត្អែរ​ពី​ល្បឿន​ដោនឡូដ​ ទៅ​ដល់​បុគ្គលិក​​នៅ​ហាង​ផ្លូវ​ការ​របស់​ Apple។ អតិថិជន​បាន​និយាយ​ថា ៖ "ល្បឿន​ដោនឡូដ​អត់​មាន​លឿន​ជាង​ Galaxy S9 ផង" ចំណែក​បុគ្គលិក​ Apple ​មិន​អាច​ឆ្លើយ​អ្វី​ចេញ​នោះ​ទេ។

គួរ​ដឹង​ថា​នេះ​មិន​មែន​ជា​លើក​ដំបូង ដែល​ Samsung ចំអន់​ឲ្យ​ Apple ចំៗ​​ដោយ​មិន​បញ្ឆិតបញ្ឆៀង​បែប​នេះ​ទេ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង