បែក​ធ្លាយ​​ Xperia XZ3 ឆ្នាំ ២០១៨ តម្លៃ​ក្បែរ ១០០០ ដុល្លារ​

  • 2018-07-19 03:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​ក្រុមហ៊ុន SONY ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន ២ ម៉ូឌែល​ក្នុង​មួយ​ឆ្នាំ ដោយ​ព្រឹត្តិការណ៍​បន្ទាប់​នេះ​រំពឹង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៣១ សីហា ឆ្នាំ ២០១៨ ខាង​មុខ តាម​រយៈ​ការ​ចេញ​ផ្សាយ Sony Xperia XZ3។

ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ជុំវិញ XZ3 រំពឹង​នឹង​មាន​កាមេរ៉ា​ភ្លោះ​មុខ​ក្រោយ បន្សំ​ការ​វិវត្ត​ទំហំ RAM និង​ថាមពល​ថ្ម នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​មិន​ផ្លូវការ​លើ​គេហទំព័រ​លក់​គ្រឿង​អេឡិចត្រូនិក MobileFun។ ប្រភព​សង្កត់​ធ្ងន់​ XZ សេរ៊ី​ឆ្នាំ ២០១៨ នឹង​បំពាក់​ឈីប Snapdragon 845 SoC លាយឡំ​ RAM 6GB អង្គ​ផ្ទុក 64GB ដោយ​មាន​អេក្រង់ ៥,៧ អ៊ីញ កម្រិត ១ ០៨០p x ២ ១៦០ ភីកសែល អម​ថាមពល​ថ្ម ៣ ២៤០mAh។

កាមេរ៉ា​ក្រោយ​ភ្លោះ 19MP + 12MP ខណៈ​ខាង​មុខ​នៅ​មិន​ទាន់​ច្បាស់​ពី​ទំហំ​មេហ្គាភិចសែល ប៉ុន្តែ​តម្លៃ​ ៩៩៤,៩៧ ដុល្លារ បូក​ថ្លៃ​ពន្ធ VAT បើ​គិត​តម្លៃ​ស្មើ​នៅ​សហរដ្ឋអាមេរិក​អាច ៨៣០ ដុល្លារ ។ នេះ​ជា​ការ​ឡើង​ថ្លៃ​មួយ​កម្រិត​ទៀត ធៀប​នឹង XZ2 ឆ្នាំ​ទៅ ៨០០ ដុល្លារ ធៀប​នឹង XZ2 Compact ធុន​កណ្តល​ថ្លៃ ៦៥០ ដុល្លារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា