Google ត្រូវរងពិន័យ ៥ ពាន់លានដុល្លារ ព្រោះមុខងារ ២ លើទូរសព្ទ Android
- 2018-07-19 07:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google ត្រូវរងពិន័យ ៥ ពាន់លានដុល្លារ ព្រោះមុខងារ ២ លើទូរសព្ទ Android
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google ត្រូវបានសហគមន៍អឺរ៉ុបធ្វើការផាកពិន័យជាទឹកប្រាក់ទំហំ ៤,៣ ពាន់លានអឹរ៉ូ (៥ ពាន់លានដុល្លារអាមេរិក) ពីបទរំលោភច្បាប់លើសេចក្ដីទុកចិត្ត ដោយវាទាក់ទិនទៅនឹងការក្ដោបក្ដាប់ទីផ្សារសឹងតែទាំងអស់របស់ក្នុងសហគមន៍អឺរ៉ុបដោយ Google Search Engine និងកម្មវិធីលេងអុីនធឺណិត Google Chrome។
នៅក្នុងរឿងហេតុនេះ សហគមន៍អឺរ៉ុបបានលើកឡើងកំហុសធំៗ ៣ ដែល Google បានប្រព្រឹត្តហើយវាបំពាននឹងគោលការណ៍ទីផ្សារប្រកួតប្រជែងនៅក្នុងតំបន់របស់ខ្លូន។ រឿងទី ១ គឺ Google បានប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន ដែលបំពាក់ក្នុងទូរសព្ទដៃរាប់រយលានគ្រឿង ដើម្បីជាឈ្នាន់ក្នុងការដាក់ Search Engine និងកម្មវិធី Google Chrome ដល់ដៃអ្នកប្រើប្រាស់។ ហេតុផលនេះ ជាហេតុផលសំខាន់ដែលបញ្ជាក់ថា Google បានបំពានច្បាប់ទីផ្សារប្រកួតប្រជែងនេៅក្នុងសហគមន៍អឺរ៉ុបបាត់ទៅហើយ។ ហេតុផលទី ២ នោះគឺ សហគមន៍អឺរ៉ុបបានចោទប្រកាន់ Google ថា បានបំបិទសិទ្ធអ្នកផលិតទូរសព្ទមិនឲ្យប្រើ Forked Android ដែលជាប្រព័ន្ធប្រតិបត្តិការ Android ដែល Free សុទ្ធតែម្ដង មិនចំណុះឲ្យ Google ហើយ អាចឲ្យអ្នកអភិវឌ្ឍកម្មវិធីកែច្នៃវាបានតាមចិត្ត ដោយមិនត្រូវសុំការអនុញ្ញាតពី Google ឡើយ។ ការចោទប្រកាន់ទី ៣ នោះគឺ សហគមន៍អឺរ៉ុបបានលើកឡើងថា Google បានចំណាយលុយឲ្យក្រុមហ៊ុន ផលិតទូរសព្ទ និងក្រុមហ៊ុនប្រព័ន្ធទូរសព្ទធំៗ ដើម្បីឲ្យគេដាក់ Google Search Engine និងកម្មវិធី Google Chrome ក្នុងទូរសព្ទដៃជាស្រេច មុននឹងលក់ទៅឲ្យអ្នកប្រើប្រាស់។
ខាងគណកម្មការសហគមន៍អឺរ៉ុបបានបញ្ជាឲ្យ Google បញ្ឈប់រាល់សកម្មភាព ដែលប្រឆាំងនឹងច្បាប់ការប្រកួតប្រជែងសេរីនៅក្នុងទីផ្សារទៀត ក្នុងរយៈពេល ៩០ ថ្ងៃ ដែលការបញ្ជានេះមានន័យថា Google ត្រូវបញ្ឈប់រាល់ការបង្ខំក្រុមហ៊ុនផលិតទូរសព្ទ