កុំព្យូទ័រ​គម្ពីរដាក់​ឲ្យ​កម្ម៉ង់​ទិញ​ ឃើញ Specs និង​តម្លៃ​ ចង់​ប្រើ​ហ្មង!

  • 2018-07-19 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុំព្យូទ័រ​ផលិត​ដោយ​កូន​ខ្មែរ​ដំបូង​គេ​ ម៉ាក​​គម្ពីរ(Koompi) ត្រូវ​បាន​បើក​ឲ្យ​មហាជន​ធ្វើការ​កម្ម៉ង់​ទិញ​ហើយ ជាមួយ​និង​រូបរាង​ដ៏​ទាក់ទាញ មាន​សមត្ថភាព​ខ្លាំង​ថែម​ទាំង​មាន​តម្លៃ​សមរម្យ​ផង​ដែរ។

រូបភាព៖ koompi

តាម​ប្រភព​ព័ត៌មាន​ពី SmallWorld បាន​ឲ្យ​ដឹង​ថាកុំព្យូទ័រ​ ៥០០ គ្រឿង​ដំបូង​នឹង​ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ **៣៦៩ ដុល្លារ។** ចំពោះ​ការ​កម្ម៉ង់​ទិញ SmallWorld នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ចំនួន​ ៣០​ដុល្លារ ដែល​អាច​ដក​យក​ជា​ទឹកប្រាក់​វិញ ឬ​ផ្ដល់​ដល់​កម្មវិធី​សប្បុរសធម៌ នៅ​តាម​អង្គ​ការដែល SmallWorld បាន​សហការ​។ ចំណូល​​ដែល​បាន​ពី​ការ​លក់​កុំព្យូទ័រ​ SmallWorld នឹង​ដក​ចំនួន ៣​ដុល្លារ​សម្រាប់​ផ្ដល់​ដល់​អង្គការ​ណាមួយ​ដែល​សាក​សម​នឹង​ទទួលយក។

ចំពោះ Software កុំព្យូទ័រ​គម្ពីរ​នេះ​ជា​ប្រភេទ Open-source ដែល​មាន​កម្មវិធី​សម្រាប់​សិស្ស​និស្សិត​អាច​ប្រើ​ប្រាស់​ជាច្រើន​ដូចជា៖ កម្មវិធី Office Applications, Software Center, Browser, Video Player កម្មវិធី​ Gimp ជា​កម្មវិធី​សម្រាប់​ការ​រចនា​ក្រាហ្វិក​ដែល​មាន​មុខងារ​ស្រដៀង​ទៅ​នឹង​កម្មវិធី Photoshop និង​កម្មវិធី Visual Studio Code សម្រាប់​ការ​សិក្សា​ផ្នែក​សរសេរ​កូដ​ជាដើម។

រូបភាព៖ channelnewsasia

លក្ខណៈ​សម្បត្តិ៖

  • ​ប្រើ​ឈីប CPU ​៖ Intel® N3450 1.10 GHz (4 Core) processor
  • ​អេក្រង់​ទំហំ ១៣,៣ អ៊ីញ កម្រិត FullHD(1920x1080 ភិចសែល)
  • ​ទម្ងន់ ១,៤ គីឡូក្រាម ​- RAM (មេម៉ូរី )៖ ៨GB
  • ថាមពល​ថ្ម​ទំហំ ៤៨០០ មីលីអំព​ប្រភេទ Li-ion Battery កម្លាំង ៧,៤ វ៉ុល អាច​ប្រើប្រាស់​បាន​ប្រមាណ​ជា ៧ ម៉ោង
  • ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន SSD ១២៨GB អាច​គាំទ្រ SSD បន្ថែម​ខាងក្រៅ​បាន
  • ពណ៌ ២ គឺ៖ ពណ៌ប្រផេះ និងពណ៌ផ្កាឈូក (Rose gold)។

របៀប​កម្ម៉ង់​ទិញ​កុំព្យូទ័រ​គម្ពីរ

​បើ​អ្នក​ចាប់​អារម្មណ៍​ចង់​សាកល្បង​ប្រើប្រាស់​កុំព្យូទ័រ​គម្ពីរ អាច​បញ្ជា​ទិញ​តាម​រយៈ Link ខាង​ក្រោម​នេះ​បាន៖ koompi.com#order

រូបភាព៖ channelnewsasia

ចុច​អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា