“Mamma Mia! Here We Go Again” ជា​ភាពយន្ត​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក​រាយ សើច​បិទ​មាត់​មិន​ជិត

  • 2018-07-19 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "Mamma Mia! Here We Go Again” គឺ​ជា​ភាពយន្ត​និយាយ​អំពី​ហេតុការណ៍​ផ្សេង​ៗ ដែល​បាន​កើត​ឡើង​មុន​ពេល​រឿងរ៉ាវ​ផ្សេងៗ​បាន​កើត​ឡើង​ក្នុង​ភាពយន្ត​វគ្គ​ដំបូង "Mamma Mia!” បញ្ចេញ​កាល​ពី​ឆ្នាំ​ ២០០៨។

ក្នុង​វគ្គ​នេះ​ នឹង​ផ្ដោត​សំខាន់​ទៅ​លើ​តួអង្គ Donna កាល​ពី​នៅ​ក្មេង​ ថា​តើ​ហេតុ​អ្វី​បាន​ជា​នាង​បាន​ជួប​​បុរស​គូស្នេហ៍​ទាំង​៣​រូប​របស់​នាង​ គឺ Sam, Bill និង Harry។ នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​របស់​ Donna កាល​ពី​នៅ​ក្មេង​នោះ​ និង​បង្ហាញ​ពី​សកម្មភាព​ផ្សេងៗ និង​សេចក្ដី​ស្នេហា​ និង​ការ​ខក​ចិត្ត​ដែល​នាង​មាន​ចំពោះ​បុរស​ទាំង​៣​រូប។

ភាពយន្ត​នេះ​លាយ​ឡំ​ទៅ​ដោយ​ បទ​ចម្រៀង​ជា​ច្រើន​បទ និង​ការ​សម្ដែង​ប្លែកៗ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​សប្បាយ​​រីករាយ​ដូច​ជា​ស្ថិត​នៅ​ក្នុង​ភាពយន្ត​អីចឹង​ឯង។ ចំពោះ​បទ​ចម្រៀង ២​បទ​នៅ​ក្នុង​សាច់​រឿង​នេះ​ ដែល​ល្បី​បំផុត​នោះ​គឺ "Mamma Mia!” និង "Dancing Queen”។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ភាពយន្ត​នេះ​ចូល​រួម សម្ដែង​ពី​សំណាក់​តារា​សម្ដែង​ល្បីៗ​និង​ស្រស់​ស្អាត​សង្ហា ដូច​ជា Meryl Streep, Amanda Seyfried និង Dominic Cooper ជា​ពិសេស​គឺ​តារា​ចម្រៀង​ជើង​ចាស់ Cher ក៏​មាន​វត្តមាន​ក្នុង​ភាពយន្ត​នេះ​ទៀត​ផង។

បើ​ចង់​ដឹង​ច្បាស់​កុំ​ភ្លេច​ទៅ​ទស្សនា​ភាពយន្ត​នេះ​ ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី ២០​ខែ​កក្កដា​ ឆ្នាំ ២០១៨​នេះ​ហើយ។

ទស្សនា​វីដេអូ​ Trailer ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ