អ្នកបោះឆ្នោតលើកដំបូង តិចច្រឡំប្រើប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជំនួសអត្តសញ្ញាណប័ណ្ណអីទៅ
- 2018-07-20 02:51:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបោះឆ្នោតលើកដំបូង តិចច្រឡំប្រើប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជំនួសអត្តសញ្ញាណប័ណ្ណអីទៅ
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបោះពុម្ពប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាង៨លាន៣សែនសន្លឹកទៅតាមចំនួនអ្នកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត។
បើតាមគ.ជ.ប ប័ណ្ណព័ត៌មាននេះបានចែកជូនអ្នកបោះឆ្នោតចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ដែលក្នុងរយៈពេលនេះគ.ជ.ប បានចែកប័ណ្ណនេះទៅដល់អ្នកបោះឆ្នោតបានជាង៩៤ភាគរយ។
ប្រជាពលរដ្ឋអ្នកធ្លាប់បានបោះឆ្នោតទំនងជាបានដឹងគ្រប់គ្នាហើយថាប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះមិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ការបោះឆ្នោតនោះទេ។
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត បើតាមគ.ជ.ប មានផ្ទុកនូវទិន្ន័យអ្នកបោះឆ្នោតមួយចំនួនដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន ទីតាំងបោះឆ្នោត លេខការិយាល័យ និងលេខរៀងក្នុងបញ្ជីឈ្មោះបោះឆ្នោតជាដើម។
គ.ជ.ប ចាត់ទុកថាប័ណ្ណនេះជួយសម្រួលដល់អ្នកបោះឆ្នោត ដើម្បីរកទីតាំងការិយាល័យបោះឆ្នោត និងលេខរៀងក្នុងបញ្ជីបោះឆ្នោតបានងាយស្រួល។ ប៉ុន្តែប័ណ្ណនេះមិនអាចប្រើជំនួសអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបាននោះទេ៕
ចុចអាន៖