មេរៀនដ៏មានតម្លៃ៨យ៉ាង មនុស្សស្រីគួរចាំ កុំរំលង បើមិនចង់ស្តាយក្រោយ

  • 2018-07-20 07:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ស្រី​ឯណា​ដែល​ចង់​រស់​នៅ​ក្នុង​ជីវិត​លំបាក​នោះ ប៉ុន្តែ​រឿង​កើត​ទុក​ខ្លះ​ក៏​មិន​អាច​ជៀស​រួច​ដែរ។ យ៉ាង​ណា​ក៏​ដោយ​មនុស្ស​ស្រី​គួរ​តែ​ចាំ​មេរៀន​ទាំង​នេះ​ទុក ដើម្បី​កុំ​ឲ្យ​មាន​ពាក្យ​ថា​ស្ដាយ​ក្រោយ៖

១. មុន​ពេល​រៀបការ​មនុស្ស​ស្រី​ត្រូវ​ចាំ​ថា រៀប​ការ​ហើយ​គ្រួសារ​មាន​សុភមង្គល​ ឬ​អត់ ត្រូវ​ពឹង​លើ​មនុស្ស​ប្រុស​ដែល​អ្នក​ជ្រើស​រើស​នោះ។ រើស​មនុស្ស​ប្រុស​ឲ្យ​ត្រឹម​ត្រូវ រើស​មនុស្ស​ប្រុស​ដែល​គិត​គ្រួសារ​ជា​ធំ។

រូបតំណាង

២. ជា​មនុស្ស​ស្រី ត្រូវ​រៀន​ធ្វើ​ខ្លួន​ឲ្យ​ស្អាត ឲ្យ​មាន​របៀប​រៀបរយ ព្រោះ​ភាព​ស្រស់​ស្អាត​នេះ​ជា​តម្លៃ​មួយ​ដែល​មនុស្ស​ស្រី​គួរ​តែ​មាន ហើយ​មិន​អាច​មិន​ខ្វល់​ទាំង​ស្រុង​ដែរ។

៣. មនុស្ស​ស្រី​ពេល​​នៅ​ម្នាក់​ឯង​អ្នក​អាច​ឯករាជ្យ អ្នក​អាច​មិន​ស្ដាប់​​អ្នក​ណា ឬ​អាច​អាច​ធ្វើ​តាម​អារម្មណ៍​ខ្លួន​ឯង​បាន ប៉ុន្តែ​ពេល​មាន​គ្រួសារ​អ្នក​ត្រូវ​តែ​រក្សា​ភាព​ទន់​ភ្លន់ ការ​ពិភាក្សា និង​ការ​សម្រុះសម្រួល​គ្នា ព្រោះ​អ្នក​មិន​មែន​នៅ​ខ្លួន​មួយ​ទៀត​នោះ​ទេ។

៤. ស្នេហា​ដំបូង​គឺពោរពេញ​ដោយ​មនោសញ្ចេតនា ​និង​ការ​តាំង​ចិត្ត ប៉ុន្តែ​រំលង​យូរៗ​ទៅ​វា​អាច​នឹង​បាត់បង់ ហើយ​អ្នក​នឹង​អាច​ហត់​នឿយ មិន​ចង់​បន្ត​ទៅ​មុខ​ទៀត។ យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​ចង់​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​ពិបាក​នេះ គឺ​មាន​តែ​ការ​អត់ធ្មត់ និង​យល់យោគ​គ្នា និង​ព្យាយាម​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ។

៥. កុំ​បោះបង់​ជំនឿ​ជាក់​ស្នេហា​អ្នក​ដោយសារ​មនុស្ស​ប្រុស​អាក្រក់​ម្នាក់ ព្រោះ​មនុស្ស​ប្រុស​ល្អ​នៅ​តែ​មាន ដូច្នេះ​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ទទួល​មនុស្ស​ដែល​សក្តិសម​ម្នាក់។

រូបតំណាង

៦. ទោះ​បី​ជា​មាន​មនុស្ស​ក្បែរ​ខ្លួន​ដែល​ស្រឡាញ់​អ្នក​ប៉ុណ្ណា​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​ឯកា​បើ​សិន​ជា​អ្នក​មិន​អាច​រក​ឃើញ​មនុស្ស​ពិត​ប្រាកដ​ម្នាក់​សម្រាប់​អ្នក។ នេះ​ជា​ការ​ពិត ដូច្នេះ​អ្នក​ត្រូវ​តែ​ទទួល​យក​វា។

៧. អ្នក​ប្រហែល​នឹង​ត្រូវ​ឈឺចាប់​ នៅ​ពេល​ដែល​អ្នក​ស្រឡាញ់​នរណា​ម្នាក់​ខ្លាំង ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា​ស្រឡាញ់​មនុស្ស​ម្នាក់​គឺ​ជា​បេះដូង​របស់​អ្នក ហើយ​អ្នក​គ្មាន​សិទ្ធិ​បង្ខំ​គេ​ឡើយ។ អ្វី​ដែល​អ្នក​ត្រូវ​គិត​នោះ​គឹ តើ​គួរ​បន្ត ឬ​បញ្ចប់?

៨. ធ្វើ​ជា​មនុស្ស​ស្រី​ទោះ​បី​ជា​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​មាន​ស្ដុកស្ដម្ភ​ តែ​ក៏​គួរ​តែ​មាន​លុយ​ខ្លួន​ឯង​ខ្លះ។ វា​ពិត​ជា​គួរ​ឲ្យ​សង្វេគ​ណាស់​ នៅ​ពេល​ដែល​ជីវិត​អ្នក​ទាំង​មូល​ត្រូវ​ពឹង​ផ្អែក​លើ​មនុស្ស​ប្រុស​ទាំង​ស្រុង​នោះ។ ត្រូវ​ចាំ​ណា​នៅ​ពេល​ដែល​អ្នក​​អាច​រក​លុយ​ដោយ​ខ្លួន​ឯង​បាន តម្លៃ​អ្នក​ក៏​ខ្ពស់​ឡើង​តាម​ហ្នឹង​ដែរ៕

រូបតំណាង

ចុចអាន៖

ប្រែ​សម្រួល៖ ផេង ផលធិតា