មិនចង់ក្រគួរអាន! វិធីគិតរបស់អ្នកមានទាំង៩ ធ្វើឲ្យពួកគេរកស៊ីកាន់តែមានឡើងៗ

  • 2018-07-17 06:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​គេ​និយាយ​អំពី​សេដ្ឋី ជឿ​ថា​​មនុស្ស​ជា​ច្រើន​នាក់​បាន​ត្រឹម​តែ​សង្ស័យ​ក្នុង​ចិត្ត​ថា អ្នក​មាន​គេ​មាន​វិធី​គិត​យ៉ាង​ម៉េច​ខ្លះ​ទៅ ទើប​អាច​កសាង​ជីវភាព​របស់​គេ​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន ទាំង​អ្នក​ខ្លះ​មាន​ដើមទុន​តិច​ជាង​បុគ្គល​ទូទៅ​ផង។ ថ្ងៃ​នេះ​​កញ្ញា​នឹង​នាំ​ប្រិយមិត្ត​​មក​ស្វែង​យល់​ពី​វិធី​គិត​របស់​អ្នក​មាន​ម្ដង ដើម្បី​បាន​ដឹង​ខ្លះ​ពី​អាថ៌កំបាំង​ទៅ​រក​ភាព​ជោគជ័យ​របស់​ពួក​គេ៖

១. អ្នក​មាន​ភាគ​ច្រើន​ជឿ​ថា​គេ​គឺ​ជា​អ្នក​កំណត់​ជីវិត​ខ្លួន​ឯង និយាយ​ឲ្យ​ខ្លី​គឺ​បើ​គេ​គិត​ធ្វើ​អ្វី ឬ​ចង់​ក្លាយ​ជា​អ្វី​ហើយ​ គេ​នឹង​បញ្ចេញ​សកម្មភាព​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការ​ពិត ដោយ​មិន​រង់​ចាំ​អ្វី​ឡើយ ព្រោះ​គេ​ជឿ​ថា​ជីវិត​របស់​គេ គឺ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គេ។

២. អ្នក​មាន​មាន​ការ​គិត​បែប​អ្នក​រកស៊ី​តាំង​ពី​ក្មេង ពោល​គឺ អ្នក​មាន​ច្រើន​មើល​ឃើញ​គ្រប់​ៗ​យ៉ាង​អាច​បង្កើត​ចេញ​​ជា​លុយ​​ជានិច្ច ប៉ុន្តែ​មិន​មែន​ដោយ​វិធី​កខ្វក់​នោះ​ទេ។ ពួក​គេ​សុខចិត្ត​លះបង់​ពេល​វេលា​ដើរ​លេង​ក្នុង​វ័យ​ក្មេង មក​ទទួល​ធ្វើ​ការ​ឲ្យ​គេ​ដើម្បី​រក​លុយ​ចាយ បើ​ការងារ​ទាំង​នោះ​សមរម្យ​សម្រាប់​ពួក​គេ។

៣. អ្នក​មាន​គិត​ថា​ខ្លួន​ឯង​​​ត្រូវ​តែ​​​ជោគជ័យ​​ជានិច្ច ជា​ពិសេស​ក្នុង​ការ​បណ្ដាក់​​ទុន​ផ្សេង​ៗ។ គេ​អាច​នឹង​គិត​ថា​គេ​ត្រូវ​តែ​ជោគជ័យ ខុស​ពី​មនុស្ស​ធម្មតា​ដែល​គិត​ថា​កុំ​ឲ្យ​តែ​ខាត​ទៅ​បាន​ហើយ។ ការ​គិត​ខុស​គ្នា​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ប្រឹងប្រែង​មិន​ដូច​គ្នា។

៤. អ្នក​មាន​សម្លឹង​រក​ឱកាស មិន​ផ្ដោត​សំខាន់​លើ​ឧបសគ្គ ខុស​ពី​អ្នក​ក្រ​ដែល​​​ធ្វើ​អ្វី​ក៏​​ខ្លាច​នេះ​ខ្លាច​នោះ។ សម្រាប់​អ្នក​មាន គេ​នឹង​សម្លឹង​រក​មើល​ឱកាស​ផ្សេង​ៗ​ត្រៀម​ទុក​សម្រាប់​ខ្លួន​ឯង​ជានិច្ច។

៥. បង្កើត​​លុយ​ដោយ​មិន​ចាំ​ពេល​វេលា មិន​ចាំ​ស្អែក​ហើយ​ស្អែក​ទៀត ឬ​ចាំ​ដល់​ពេល​នោះ​ដល់​ពេល​នេះ។ បើ​គេ​ចង់​ធ្វើ​អ្វី ឬ​ចង់​បណ្ដាក់​ទុន​អ្វី​ហើយ គេ​នឹង​លោត​ចូល​ភ្លាម ដើម្បី​កុំ​ឱកាស​ល្អ​ៗ​កន្លង​ផុត។

៦. អ្នក​មាន​ស្វែង​រក​អ្វី​ដែល​គង់វង្ស​ ដោយ​មិន​សម្លឹង​ទៅ​លើ​តែ​ចំណូល​​តែ​ម្យ៉ាង​​​នោះ​ទេ។ អ្នក​មាន​តែង​ស្វែង​រក​ឱកាស​ណា​​ដែល​អាច​ឲ្យ​គេ​រក​​ចំណូល​បាន​ក្នុង​រយៈ​ពេល​វែង មិន​មែន​អ្វី​ដែល​បាន​តែ​មួយ​ឆាវ​ៗ​ឡើយ។

៧. អ្នក​មាន​​តែង​ពិនិត្យ​មើល​ម៉ាស៊ីន​ខ្លួន​ឯង គេ​នឹង​រក​មើល​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​របស់​ខ្លួន​ឯង​ព្រម​ទាំង​ចាត់​ការ​​ជាមួយ​វា​ទៅ​តាម​នោះ ខុស​ពី​អ្នក​ក្រ​ដែល​សម្លឹង​មើល​តែ​អ្វី​នៅ​ចំពោះ​មុខ។

៨. អ្នក​មាន​រៀន​សូត្រ​ចំណេះដឹង​ថ្មី​ៗ​ជានិច្ច ព្រោះ​គេ​ចូល​ចិត្ត​ស្វែង​រក​គំនិត​ថ្មី​ៗ ដើម្បី​យក​មក​ផ្សែផ្សំ​ប្រើប្រាស់​ក្នុង​ជីវិត និង​មុខ​ជំនួញ​របស់​ខ្លួន។

៩. អ្នក​មាន​ពិត​ប្រាកដ​ប្រើ​ជីវិត​យ៉ាង​សាមញ្ញ ព្រោះ​គេ​ស្គាល់​តម្លៃ​លុយ​ដែល​គេ​រក​មក​បាន។ ហេតុ​ដូច្នេះ​ហើយ​ទើប​សេដ្ឋី​ភាគ​ច្រើន​មាន​ជីវិត​សាមញ្ញ​ជាង​អ្នក​ដែល​ទើប​មាន​ថ្មី​ៗ។

គំនិត​របស់​អ្នក​មាន​ខុស​ពី​អ្នក​ក្រ​ត្រង់​ថា ពួក​គេ​ច្រើន​តែ​មិន​នៅ​ស្ងៀម ច្រើន​តែ​ស្វែង​រក​ចំណេះដឹង និង​ចេះ​បត់បែន​​ខ្លួន​​តាម​ស្ថានភាព​ជានិច្ច ខុស​ពី​មនុស្ស​ទូទៅ​ដែល​ចង់​ចេញ​ធ្វើ​អ្វី​មួយ​ក៏​លំបាក ដោយ​សារ​តែ​​​មិន​​មាន​ទម្លាប់​គ្រប់គ្រង​ចាត់ចែង​ជីវិត​របស់​ខ្លួន​បាន​ល្អ ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន