មេរៀនជីវិត១៥ឃ្លា ពីតារាហុងកុង លីវ តឺហួ អានហើយមានកម្លាំងចិត្តតស៊ូ
- 2018-07-05 07:49:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀនជីវិត១៥ឃ្លា ពីតារាហុងកុង លីវ តឺហួ អានហើយមានកម្លាំងចិត្តតស៊ូ
ចន្លោះមិនឃើញ
មេរៀនជីវិត ១៥ឃ្លាពី តារាសម្ដែងហុងកុង លីវ តឺហួ អានហើយមានកម្លាំងចិត្តតស៊ូ៖
#១ ខ្ញុំមិនហ៊ានសម្រាកទេ ព្រោះខ្ញុំមិនទាន់មានលុយសន្សំទុក
#២ ខ្ញុំមិនហ៊ាននិយាយថាហត់ទេ ព្រោះខ្ញុំមិនទាន់សម្រេចជោគជ័យ
#៣ ខ្ញុំមិនហ៊ានខ្ជិលទេ ព្រោះអ្នកពូកែជាងខ្ញុំគេនៅខំនៅឡើយ
#៤ ខ្ញុំអាចជ្រើសរើសផ្លូវផ្សេងមែន ប៉ុន្តែខ្ញុំនឹងគ្មានផ្លូវបោះបង់ការតស៊ូដាច់ខាត
#៥ ទោះបីស្អប់ការលំបាកនៅពេលនេះយ៉ាងណាក៏ដោយ ក៏ពេលវេលាមិនបានបង្អង់ដំណើរសូម្បីតែបន្តិច ដូច្នេះហើយសូមកុំបណ្ដោយអារម្មណ៍តាមអំពើចិត្ត!
#៦ ហ្វឹកហាត់ស្ងប់ស្ងាត់ខ្លះ ជីវិតរបស់មនុស្សយើងមានទាំងពេលឡើង មានទាំងពេលចុះ ដូច្នេះកុំទៅប្រៀបធៀបជាមួយអ្នកណា។
#៧ ត្រូវរៀនធ្វើអ្វីប្រាកដប្រជា បើយើងកាន់តែព្យាយាម យើងកាន់តែជោគជ័យ
#៨ ក្នុងលោកនេះ គ្មានការងារប្រភេទណាដែលមិនលំបាក គ្មានកន្លែងណាដែលគ្មានភាពរញ៉េរញ៉ៃរបស់មនុស្សនោះទេ ដូច្នេះមានតែភាពរឹងមាំនេះហើយដែលយើងត្រូវមានជាចាំបាច់។
#៩ ខ្ញុំមិនច្រណែននឹងខ្ទង់ចំណូលរបស់អ្នកដទៃទេ ព្រោះខ្ញុំដឹងថាគេតស៊ូព្យាយាមរាល់ថ្ងៃរាល់យប់ទម្រាំបានវាមក។
#១០ ខ្ញុំមិនច្រណែនអ្នកដែលនិយាយថាចង់ទៅក៏ទៅនោះទេ ព្រោះខ្ញុំដឹងថា គេធ្វើបែបនេះដើម្បីសេរីភាពរបស់ខ្លួន។
#១១ ហើយខ្ញុំក៏មិនច្រណែនមនុស្សដែលមិនចាំបាច់ធ្វើការ ប៉ុន្តែក៏មានអ្នកចិញ្ចឹមដែរ ព្រោះអ្នកមិនដឹងទេថា ពួកគេទាំងនោះត្រូវយំ ឬក៏រង់ចាំយូរយ៉ាងណានោះទេ។
#១២ គ្រប់យ៉ាងគឺសុទ្ធតែមានតម្លៃ មិនថាជាទ្រព្យសម្បត្តិមាសប្រាក់ ការងារ ឬសូម្បីតែខ្លួនយើង។ ដូច្នេះសូមកុំទៅច្រណែនអ្នកណាឡើយ។
#១៣ ការកសាងជីវិតមិនមានអ្វីច្រើនទេ តែវាស្ថិតនៅត្រង់ថាអ្នកប្ដូរផ្ដាច់ដើម្បីវាប៉ុណ្ណា នោះអ្នកនឹងបានមកវិញប៉ុននោះ។
#១៤ កុំប្រៀបធៀបខ្លួនជាមួយអ្នកដែលកំពុងដើរលើផ្លូវជីវិតដូចជាយើង កុំអសីលធម៌/ធ្វើខុសច្បាប់ កុំគិតច្រើន តែត្រូវរៀនយល់ឲ្យបានច្រើន ធ្វើឲ្យបានច្រើន ព្រោះកម្លាំងតែមួយដែលអ្នកអាចពឹងបានគឺ "កម្លាំងខ្លួនឯង"។
#១៥ នៅពេលអ្នកញញឹមឲ្យពិភពលោកនេះ អ្នកនឹងដឹងថា លោកនេះនៅមានក្ដីស្រលាញ់ និងទឹកចិត្តសប្បុរសជាច្រើន ៕
ចុចអាន៖