នារីថៃស្រស់ស្អាត ស្ទើរពិការភ្នែក ព្រោះឧហ្សាហ៍សម្លឹងទូរសព្ទពេលយប់ងងឹត
- 2018-07-21 03:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីថៃស្រស់ស្អាត ស្ទើរពិការភ្នែក ព្រោះឧហ្សាហ៍សម្លឹងទូរសព្ទពេលយប់ងងឹត
ចន្លោះមិនឃើញ
នារីជនជាតិថៃដ៏ស្រស់ស្អាត ដែលត្រូវគេស្គាល់ថាជាតារាស្រីមួយរូបផងនោះ មានការភិតភ័យ និងយំសោកយ៉ាងខ្លាំង ហើយនិយាយថា ខ្លួនរស់នៅដូចមនុស្សពិការភ្នែក ក្រោយទទួលរងជំងឺភ្នែកក្រហម រយៈពេល២-៣ថ្ងៃ។
នាង Punyaporn Poonpipat អាយុ៣២ឆ្នាំ ប្រាប់អ្នកយកព័ត៌មានថា គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឃើញថា នាងមានជំងឺភ្នែកក្រហម ព្រោះតែឧស្សាហ៍សម្លឹងមើលទូរសព្ទនៅទីងងឹត ហើយភ្នែករបស់នាងទទួលអាការៈក្ដៅក្រហាយដោយសារ Contact Lens ទៀតផង។
«ខ្ញុំចង់ឲ្យរឿងរបស់ខ្ញុំក្លាយជាមេរៀនដល់អ្នកដទៃ។ អ្នកគួរតែបើកភ្លើងឲ្យភ្លឺ នៅពេលលេងទូរសព្ទរបស់អ្នក»។ នេះបើតាមសម្ដី នាង Poonpipat។ តារាសម្តែងស្រីរូបនេះបានបន្ថែមទៀតថា «ខ្ញុំរស់នៅដូចមនុស្សពិការភ្នែកអីចឹង។ វាងងឹតគ្រប់ពេល»។
ទោះបីជាយ៉ាងណា ជំងឺភ្នែកក្រហមនេះមិនមែនជាអាការៈធ្ងន់ធ្ងរឡើយ ដោយអាចព្យាបាលជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ ខណៈពេលនេះអាការៈរបស់នាងក៏បានប្រសើរដែរ ហើយអាចមើលឃើញធម្មតាវី្ទៀតផង។
យ៉ាងណាមិញ ករណីនេះប្រៀបបានដូចជាសាររំលឹកដាស់តឿន ទៅដល់អ្នកចូលចិត្តប្រើប្រាស់ទូរសព្ទនៅពេលយប់ងងឹត ឲ្យគិតគូរពីបញ្ហានេះ ចៀសវាងកើតរឿងហេតុអាក្រក់ណាមួយ៕
ចុចអាន៖