Galaxy S10 ប្រហែល​ជា​​ត្រកូល Galaxy S ចុង​ក្រោយ​​របស់​ Samsung

  • 2018-07-21 04:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S10 ដែល​ត្រៀម​នឹង​បង្ហាញ​ឆ្នាំ​ក្រោយ​ ប្រហែល​ជា​ជំនាន់​ចុង​ក្រោយ​បង្អស់​នៃ​ត្រកូល​ Galaxy S។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ SamMobile។

មាន​ការ​រាយការណ៍​ថា​ Samsung កំពុង​ពិភាក្សា​ពី​ការ​​ដាក់​ Galaxy S ប្រភេទ​ Plus និង Galaxy Note ជា​ម៉ូដែល​តែ​​មួយ។ ធ្វើ​ដូច​នេះ​វា​នឹង​ជួយ​​កាត់​បន្ថយ​ការ​ចំណាយ​លើ​​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍, ការ​ផលិត និង​ការ​ផ្សព្វផ្សាយ និង​បង្កើន​ផល​ចំណេញ​បាន​ច្រើន​ជាង​មុន។

​តាម​ពិត​ទៅ Samsung បាន​ពិភាក្សា​គ្នា​ពី​ការ​បញ្ចូល​ម៉ូដែល​ពីរ​នេះ​ តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ហើយ​ក៏​បាន​ឲ្យ​ដំណឹង​នេះ​ទៅ​ដល់​ក្រុមហ៊ុន​ដែល​ជា​ដៃ​គូ​ផ្គត់ផ្គង់​របស់​ខ្លួន​ផង​ដែរ។

Galaxy S10 ដែល​រំពឹង​ប្រកាស​ចេញ​ឆ្នាំ​ក្រោយ​ ត្រូវ​បាន​គេ​ជឿជាក់​ថា​មាន​ចែក​ចេញ​ជា​បី​ប្រភេទ ដែល​មាន​ទំហំ​អេក្រង់​ខុសៗ​គ្នា និង​មាន​ចំណុច​ពិសេស​ខុសៗ​គ្នា​ទៅ​តាម​តម្លៃ​ផង​ដែរ៕​​​​

ប្រភព៖ pocketnow   ប្រែ​សម្រួល៖ សុខហេង