តម្លៃ​ធូរ​ថ្លៃ​ដូចគ្នា​ គិត​ម៉េច​ដែរ​ រវាង​ Microsoft Surface Go និង​ Apple iPad?

  • 2018-07-22 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Device ទាំង​ពីរ​ខុសគ្នា​ មក​ពី​ត្រកូល​ខុសគ្នា​ តែ​ស្ថិត​នៅ​ក្នុង​ប្រភេទ​តម្លៃ​ស្រដៀង​គ្នា​ ប្រហែល​តិច​ជាង​ ៤០០ ដុល្លារ​ ល្មម​គិត​គូរ​បាន​។ មាន​អេក្រង់​ធំ​ កម្មវិធី​ច្រើន​ ហើយ​មិន​ចំណាយ​លុយ​ច្រើន​ ដូច​ម៉ូដែល​ខ្ពស់​ ដូចជា​ Surface Go និង​ Apple iPad ពិត​ណាស់​បើ​មិន​ប្រើ​ដំណើរការ​កម្មវិធី​ធ្ងន់​ៗ​។

ទំហំ​ iPad ស្ដើង​ស្រាល​ ជាង​ Surface Go ដោយ​ iPad មាន​ទំហំ​ 9.4 x 6.6 អ៊ីង​ កម្រាស់​ 0.29 អ៊ីង​ និង​ទម្ងន់​ 1.05 ផោន​ ខណៈ​ Surface Go កម្រាស់​ 0.33 អ៊ីង​ ទំហំ​ 9.6 x 7 អ៊ីង​ និង​ទម្ងន់​ 1.15 ផោន​។

បើ​ប្រើ​សម្បក​ការពារ​ និង​ឧបករណ៍​បំពាក់​បន្ថែម​ ទម្ងន់​ រួម​ទាំង​ទំហំ​ នឹង​មាន​ការ​ប្រែប្រួល​ទៅ​តាម​នោះ​។

ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 និង​ iOS នេះ​ជា​ចំណុច​ខុសគ្នា​ដាច់​រវាង​ Device ទាំង​ពីរ​។ Tablet ទំហំ​ ១០ អ៊ីង​ទាំងពីរ​នេះ​ មាន​ Keyboard និង​ប៉ិច​ (Stylus​ pens) អាច​ប្រើ​បង្កើត​អ្វី​ៗ​បាន​ច្រើន​ រួម​ទាំង​ការ​កម្សាន្ត​ផង​ដែរ​ គ្រាន់​តែ​មួយ​ចេញ​ពី​ Microsoft និង​មួយ​ទៀត​មក​ពី​ Apple។

Surface Go ប្រើ​ប្រព័ន្ធ​ Windows 10 S ជា​ជំនាន់​ Window 10 រចនា​ឡើង​សម្រាប់​ប្រើ​លើ​ Tablet និង​ផ្ដោត​លើ​ជំនួយ​ការ​អប់រំ​ មាន​លក្ខណៈ​ស្រដៀង​នឹង​ Windows 10 Home ដែរ​ ប៉ុន្តែ​ប្រើ​បាន​តែ​កម្មវិធី​ទាញ​ចេញ​ពី​ Windows Store ប៉ុណ្ណោះ​ កម្មវិធី​ទាញ​ចេញ​ពី​ប្រភព​ផ្សេង​ប្រើ​មិន​បាន​នោះ​ទេ​។ សំណាង​ដែរ​ អ្នក​ប្រើប្រាស់​អាច​ឡើង​ជំនាន់​ប្រើ​ Windows 10 Home បាន​ អាច​ប្រើ​ប្រព័ន្ធ​ Windows បាន​ពេញលេញ​ដូច​ធម្មតា​ តែ​មិន​អាច​ត្រលប់​បក​ទៅ​ប្រើ​ Windows 10 S ដើម​បាន​វិញ​នោះ​ទេ​។

iPad ប្រើ​ iOS របស់​ Apple ដូចគ្នា​លើ​ iPhone អាច​សប្បាយ​ចិត្ត​នឹង​អាយុកាល​ជាង​ ១០ឆ្នាំ​ របស់​ App Store មាន​កម្មវិធី​ជម្រើស​រាប់​លាន​ អាច​ថា​ ចង់​សម្រេច​អ្វី​ក៏​មាន​ដែរ​ មាន​ទាំង​ហ្គេម​ កម្មវិធី​ច្រើន​ប្រភេទ​។ តែ​មិន​ដូច​ Windows 10 Home ប្រើ​លើ​ Surface Go នោះ​ទេ​ ប្រព័ន្ធ​ iOS មិន​អាច​ប្រើ​កម្មវិធី​ពេញលេញ​របស់​ macOS លើ​ iPad បាន​ឡើយ​ ដោយ​ជម្រើស​មាន​តែ​មួយ​គត់​គឺ​កម្មវិធី​របស់​ iOS។

ប្រភេទ​អេក្រង់​ PixelSense និង​ Retina Surface Go មាន​ Resolution ប្រមាណ​ 1 800 x 1 200 pixels អេក្រង់​ 10.6 អ៊ីង​ប្រភេទ​ PixelSense បង្កើត​ជាពិសេស​សម្រាប់​ Tablet អាច​ប្រើ​ប៉ិច​ ដោយ​កម្រិត​សង្កត់​មាន​ 4 096។ iPad ទំហំ​ 9.7 អ៊ីង​ ប្រភេទ​អេក្រង់​ Retina មាន​ Resolution ខ្ពស់​ជាង​ប្រមាណ​ 2 048 x 1 536 pixels ហើយ​អាច​ប្រើ​ប៉ិច​ (Apple Pencil stylus) បាន​ ដែល​ធ្លាប់​មាន​ប្រើ​តែ​លើ​ iPad Pro ប៉ុណ្ណោះ​។ អេក្រង់​ iPad តូច​ស្ដើង​មាន​ដង់ស៊ីតេ​ Pixel ចំនួន​ 264ppi ខណៈ​ Surface Go មាន​ត្រឹម​ 217ppi។

Pentium Gold ឬ​ A10 Surface Pro ប្រើ​ CPU Intel Core m3 អាច​ឡើង​ជំនាន់​ CPU ខ្ពស់​ជាង​នេះ​បាន​។ Surface Go ប្រើ​ CPU ប្រភេទ​ Pentium Gold 4415Y ដែល​ជា​ Processor Pentium មាន​ពីរ​ Core មិន​សូវ​ខ្លាំង​ តែ​ប្រើ​បាន​ល្អ​ត្រឹម​កម្មវិធី​ល្មម​ៗ​។

iPad ប្រើ​ Chip Fusion A10 របស់​ Apple មាន​លក្ខណៈ​ដូចគ្នា​ប្រើ​លើ​ iPhone 7 មាន​សមត្ថភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​មិន​ខក​ចិត្ត​សម្រាប់​ Tablet។ ជា​ជំនាន់​មួយ​នៅ​ពី​ក្រោយ​ Chip Bionic A11 ប្រើ​លើ​ iPhone 8 និង​ iPhone X។

RAM និង Storage Surface Go មាន​ RAM 4GB រួម​ជាមួយ​ Flash storage ទំហំ​ 64GB ខណៈ​ iPad មាន​ RAM ត្រឹម​ 2GB និង​ Storage ទំហំ​ 32GB។ Surface Go ក៏​មាន​ microSD card slot អាច​ពង្រីក​ទំហំ​រក្សា​ទិន្នន័យ​ ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​លើ​ iPad។ ត្បិត​ថា​ចឹង​មែន​ តែ​សមត្ថភាព​ Device មិន​លើស​គ្នា​ប៉ុន្មាន​នោះ​ទេ​ នេះ​ដោយសារ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រើ​ធនធាន​បាន​យ៉ាង​ល្អ​។

ចុះ Tablet មួយ​ណា​លេចធ្លោ​ជាង​? ពិបាក​ថា​ណាស់​ ដោយសារ​ Device ទាំង​ពីរ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ខុសគ្នា​។ សំនួរ​ចម្បង​ តើ​ CPU Pentium Gold កម្លាំង​ខុសគ្នា​ប៉ុណ្ណា​ទប់ទល់​នឹង​ Intel Core m3 របស់​ Surface Pro ក៏​ដូចជា​ Processor Fusion A10 របស់​ iPad។ Surface Go អាច​ទាញ​យក​ប្រយោជន៍​ពី​ប្រព័ន្ធ​ Windows 10 តាមរយៈ​ Windows 10 Home ខណៈ​អេក្រង់​ iPad គែម​លាត​ស្អាត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន