ចង់ដឹងទូរសព្ទមានបញ្ហាអី ចូល Safe Mode ឆែកភ្លាម ដឹងភ្លាម
- 2018-07-23 07:02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងទូរសព្ទមានបញ្ហាអី ចូល Safe Mode ឆែកភ្លាម ដឹងភ្លាម
ចន្លោះមិនឃើញ
Safe mode អាចជួយអ្នកតាមដានមើលមូលហេតុនៃបញ្ហា ដែលប្រហែលបង្កដោយកម្មវិធីមានលើស្មាតហ្វូន។ ពេលបើកទូរសព្ទចូល Safe mode កម្មវិធីនានា (Third-party) បានដំឡើងលើ Device នឹងមិនដំណើរការឡើយ។
បើស្មាតហ្វូនកើនកម្ដៅ ថ្មឆាប់អស់ ឬដំណើរការខុសប្រក្រតី ក្នុង Safe mode ប្រហែលគ្មាន ហើយកម្មវិធីទាំងនោះអាចជាបញ្ហា។ ដំណើរការចូល Safe mode មានភាពខុសគ្នាទៅប្រភេទ Android device។
របៀបបិទ Safe mode
របៀបបើក Safe mode លើ Android device បើមាន Google Pixel 2, Samsung Galaxy S9 ឬ ស្មាតហ្វូនដទៃទៀត ប្រើប្រព័ន្ធប្រតិបត្តិការចាប់ពី Android 6.0 ឡើងទៅ ដំណើរការបើក Safe mode គឺបែបនេះ៖ ចុចប៊ូតុង Power ឲ្យជាប់ ចុចសង្កត់ជម្រើស Power off ឲ្យជាប់ ហើយពេលឃើញផ្ទាំងបង្ហាញ Reboot to safe mode ចុចយក OK។
Device នឹងបិទបើក និងឃើញឃ្លា Safe mode នៅជ្រុងក្រោមខាងឆ្វេង។ វិធីនេះក៏ប្រើបានលើស្មាតហ្វូន LG, HTC, Sony និងមួយចំនួនទៀតដែរ។
របៀបបើក Safe mode ជាមួយ Keys បើមាន Samsung Galaxy S8, HTC U12 Plus ឬស្មាតហ្វូនជាច្រើនទៀត អាចបើកចូល Safe mode ជាមួយ Keys តាមវិធីនេះ៖
វិធីនេះ ដំណើរការលើស្មាតហ្វូន និង Tablet ភាគច្រើន។
អ្វីគួរធ្វើក្នុង Safe mode អាចលុបចោលកម្មវិធីបង្កបញ្ហា ប្រើមុខងារសំខាន់ៗរបស់ទូរសព្ទ ខណៈស្ថិតក្នុង Safe mode បាន។ បើឃើញថាពេលចូល Safe mode គ្រប់យ៉ាងធម្មតា អាចលុបកម្មវិធីមួយៗ ហើយសាកល្បងចូល Mode ធម្មតាវិញ។
បើ Device នៅតែគាំង កើនកម្ដៅ ឬដំណើរការយឺតខុសប្រក្រតីក្នុង Safe mode នេះប្រហែលមានបញ្ហាលើ OS ឬ Hardware។ អាចសាក Factory reset បើនៅតែដើរមិនស្រួល មានតែត្រូវជួបជាងហើយ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ