ចិន​គិត​ចង់​ដណ្ដើម​ជំនួញ​ពី Samsung ផលិត​អេក្រង់​ OLED ឲ្យ Apple

  • 2018-07-23 04:23:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Wall Street Journal បាន​ឲ្យ​ដឹង​ថា​​ក្រុមហ៊ុន​ BOE Technology Group ​មាន​គម្រោង​ចង់​ផ្គត់ផ្គង់​ផ្ទាំង​អេក្រង់​ OLED ដល់​ Apple ទុក​សម្រាប់​ប្រើ​លើ​ iPhone ជំនាន់​ថ្មី។

បច្ចុប្បន្ន​នេះ​ BOE គឺ​ជា​​អ្នក​ផ្គត់ផ្គង់​អេក្រង់​ LCD សម្រាប់​ iPad និង MacBook និង​ជា​អ្នក​ផ្គត់ផ្គង់​អេក្រង់​ LCD ​ទំហំ​ធំ​ ​លំដាប់​ទី​មួយ​ផង​ដែរ។ BOE បច្ចុប្បន្ន​គឺ​ជា​ក្រុមហ៊ុន​ចិន​​តែ​មួយ​គត់​ដែល​ផ្គត់ផ្គង់​​ដល់​ Apple និង​ជា​ក្រុមហ៊ុន​ដែល​កាន់​កាប់​ដោយ​រដ្ឋាភិបាល​​​ក្រុង​ប៉េកាំង។

ប្រសិន​បើ​គម្រោង​ការ​នេះ​ជោគជ័យ BOE មិន​ត្រឹម​តែ​អាច​បញ្ជាក់​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ផលិត​អេក្រង់​ OLED ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ក៏​នឹង​ជួយ​រក​ពិន្ទុ​ឲ្យ​ប្រទេស​ចិន​ក្នុង​ការ​​ប្រជែង​ជា​មួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ ក្នុង​ការ​ផលិត​អេក្រង់​ទំនើប​​ផង​ដែរ។

គួរ​ដឹង​ថា​ Apple ​បាន​ពឹង​ផ្អែក​​ទាំង​ស្រុង​លើ​ Samsung ​ក្នុង​ការ​ផលិត​អេក្រង់​ OLED សម្រាប់​ iPhone X។ ​ប៉ុន្តែ​ដំណឹង​ចេញ​ផ្សាយ​ថ្មីៗ​នេះ​​បង្ហាញ​ថា​ LG ​ក៏​នឹង​ចូល​រួម​ផ្គត់ផ្គង់​អេក្រង់​ OLED មួយ​ចំណែក​ សម្រាប់​ iPhone ចេញ​ឆ្នាំ ២០១៨ នេះ​ផង​ដែរ៕​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី