ពិសេស​ណាស់! ឧកញ៉ា​ម្នាក់​ប្រកាស​ជូន​កាដូ​កុំព្យូទ័រ Koompi ដល់​សិស្ស​និទ្ទេស A ឆ្នាំ​នេះ

  • 2018-07-23 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កុំព្យូទ័រ Koompi ដែល​ជា​ស្នាដៃ​ផលិត​ដោយ​កូន​ខ្មែរ​លោក ថុល រឹទ្ធី ត្រូវ​បាន​​អ្នក​ឧកញ៉ា​ចិត្ត​សប្បុរស​ម្នាក់​បាន​ចាប់​អារម្មណ៍​និង​ថែម​ទាំង​ប្រកាស​ទិញ​ជូន​ជា​កាដូ​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ដែល​ប្រឡង​បាក់​ឌុប​បាន​និទ្ទេស A លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ទូទាំង​ប្រទេស​ចំនួន ១០ នាក់​ក្នង​នៅ​ឆ្នាំ ២០១៨ នេះ​ផង​ដែរ។

អ្នក​ឧកញ៉ា សុខ លីម បាន​ប្រកាស​នៅ​លើ​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​ដូច្នេះ​ថា "ត្រឹម369$ ខ្ញុំ​នឹង​ជួយ​ទិញ​ជា​ការ​គាំទ្រ​ដល់​ស្នាដៃ​កូន​ខ្មែរ​លោក ថុល រិទ្ធី សម្រាប់​ជូន​ជា​កាដូ​ពិសេស​ដល់​ប្អូនៗ​ដែល​នឹង​ប្រឡង​ទុតិយ​ភូមិ​ជាប់​បាន​និទ្ទេស A លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ទូទាំង​ប្រទេស​ចំនួន ១០ នាក់​ក្នង​ឆ្នាំនេះ ដូចនេះ​សូម​លោក ថុល រិទ្ធី និង​ប្អូន​ៗ​ដែល​នឹង​ប្រឡង​ថ្នាក់​ទុតិយ​ភូមិ​ឆ្នាំ​នេះ ទាក់​ទង​ជាមួយ​ខ្ញុំ​តាម​រយៈ ‭012 203 459‬ ‭010 783 458‬។"

រំឭក​ដែរ​ថា កុំព្យូទ័រ​ម៉ាក​​គម្ពីរ(Koompi) ត្រូវ​បាន​បើក​ឲ្យ​មហាជន​ធ្វើការ​កម្ម៉ង់​ទិញ​ហើយ ជាមួយ​និង​រូបរាង​ដ៏​ទាក់ទាញ មាន​សមត្ថភាព​ខ្លាំង​ និងដាក់តែ​ជាង ៥០០ គ្រឿង​ក្នុង​តម្លៃ​ ៣៦៩ ដុល្លារ។ ចំពោះ​ការ​កម្ម៉ង់​ទិញ SmallWorld នឹង​មាន​ការ​បញ្ចុះ​តម្លៃ​ចំនួន​ ៣០​ដុល្លារ ដែល​អាច​ដក​យក​ជា​ទឹកប្រាក់​វិញ ឬ​ផ្ដល់​ដល់​កម្មវិធី​សប្បុរសធម៌ នៅ​តាម​អង្គ​ការដែល SmallWorld បាន​សហការ​។ ចំណូល​​ដែល​បាន​ពី​ការ​លក់​កុំព្យូទ័រ​ SmallWorld នឹង​ដក​ចំនួន ៣​ដុល្លារ​សម្រាប់​ផ្ដល់​ដល់​អង្គការ​ណាមួយ​ដែល​សាក​សម​នឹង​ទទួលយក៕

អ្នក​ឧកញ៉ា សុខ លីម

រូបភាព៖ ផ្ដល់សិទ្ធដោយ Sok Lim

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា