Liverpool គ្រោង​រុះរើ​ក្រុម​ខ្នាត​ធំ​ដើម្បី​ប្រមូល​លុយ​ឲ្យ​បាន​៧០​លាន​​មក​វិញ​​

  • 2018-07-24 02:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool គ្រោង​លក់​កីឡាករ​សំខាន់​មួយ​ចំនួន​ចេញ​​ដើម្បី​រក​ចំណូល​មក​វិញ​ខ្លះ​ ក្រោយ​ចាយ​លុយ​ទិញ​កីឡាករ​ជា​ច្រើន​អំឡុង​ទីផ្សារ​ដោះដូរ​បើក​នៅ​រដូវ​ក្ដៅ​នេះ។​

ក្លឹប​មាន​មូលដ្ឋាន​នៅ​ Anfield ចង់​បាន​យ៉ាង​ហោច​ណាស់​៧០​លាន​ពី​ការ​លក់​ ក្រោយ​ចំណាយ​អស់​ជាង​១០០​លាន​ផោន​ហើយ​លើ​កីឡាករ​៣​រូប​មាន​ Fabinho, Xherdan Shaqiri និង​ Alisson Becker។ កីឡាករ​ដែល​ក្លឹប​ចង់​លក់​មុន​ទីផ្សារ​បិទ​មាន​ដូចជា Divock Origi, Mignolet, Danny Ings ជាដើម។​

Origi មាន​តម្លៃ​ខ្លួន​ខ្ទង់​២៧​លាន​ផោន​ កំពុង​ត្រូវ​ Valencia ចាប់​អារម្មណ៍។ Mignolet អាច​ចាកចេញ​ទៅ​ Besiktas, Napoli ឬ Barcelona ក្នុង​តម្លៃ​១០​លាន​ផោន​។​ Danny Ings អាច​ទៅ​កាន់​ Leicester, Southampton, Crystal Palace ឬ​ Newcastle ក្នុង​តម្លៃ​២០​លាន​ផោន។​

Klopp មាន​ផែន​ការ​រក្សា​ Marko Grujic តែ​យ៉ាង​ណា​ Lazio  កំពុង​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​វ័យ​ក្មេង​រូប​នេះ​នឹង​ហ៊ាន​ឲ្យ​រហូត​២០​លាន​ផោន។ Lazar Markovic អាច​ចាកចេញ​ទៅ​កាន់​ Anderlecht, Getafe និង​ Leganes ហើយ​ Pedro Chirivella អាច​ទៅ​កាន់​ Swansea ឬ​ Nottingham Forest។

ចុង​ក្រោយ​យុវជន​ Sheyi Ojo អាច​នឹង​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ម្ដង​ទៀត​បើ​សិន​ក្លឹប​មិន​អាច​លក់​ក្នុង​តម្លៃ​១៥​លាន​ផោន​បាន​ទេ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី