នៅ​កម្ពុជា​មាន​លក់ iPhone X តម្លៃ​ថោក​ជាង​គេ​ក្នុង​លោក

  • 2018-07-24 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ iPhone X លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​តម្លៃ​ជា​បន្ត​បន្ទាប់​។ តម្លៃ​ចុង​ក្រោយ​នៃ iPhone X លើ​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​មាន​ចាប់​ពី​ ៩៤៥ ដុល្លារ ដល់​ ១ ០៤៥ ដុល្លារ​ ជា​តម្លៃ​ដែល​​ធានា​ពី​ហាង​លក់​ធម្មតា។

តម្លៃ​នេះ​គឺ​ថោក​ជាង​គេ​បំផុត បើ​ធៀប​នឹង​តម្លៃ​នៅ​ទីផ្សារ​ដទៃ​ទៀត។ ជាក់​ស្ដែង​នៅ​សហរដ្ឋអាមេរិក​ប្រទេស​ដើម​កំណើត​ iPhone មាន​លក់​ iPhone X ក្នុង​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​ឡើង​ទៅ (តម្លៃ​មិន​ទាន់​គិត​បញ្ចូល​អត្រា​ពន្ធ)។

ដោយ​ឡែក​នៅ​ប្រទេស​ជប៉ុន​ឯណោះ​វិញ ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​លក់​ iPhone តម្លៃ​ធូរ​ថ្លៃ​ជាង​គេ ឃើញ​មាន​លក់​ iPhone X ក្នុង​តម្លៃ​ចាប់​ពី​ ១១២ ៨០០​ យេន (ស្មើ​ប្រមាណ​ ១ ០១៤ ដុល្លារ)

បញ្ជាក់​​ថ្មី​ថា​តម្លៃ​ iPhone X នៅ​កម្ពុជា​ដែល​បង្ហាញ​ខាង​លើ​នេះ​ជា​តម្លៃ​ធានា​ពី​ហាង​លក់​ធម្មតា។ ចំណែក​ iPhone X ដែល​មាន​ធានា​ពី​ក្រុមហ៊ុន​ផ្លូវ​ការ​វិញ មាន​តម្លៃ​ចាប់​ពី ១ ២២៨ ដុល្លារ ដល់ ១ ៤០៨ ដុល្លារ ៕​​​

ប្រភព៖ QZ   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម